
- 2022-05-30 18:54:13
- ព័ត៌មាន
ប្រយ័ត្នផង! កម្ពុជានឹងទទួលឥទ្ធិពលពីឡាវនិងវៀតណាម ភ្លៀងធ្លាក់ខ្លាំង លាយឡំផ្គររន្ទះខ្យល់កន្ត្រាក់កាចៗណាស់
- 2022-05-30 18:54:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នផង! កម្ពុជានឹងទទួលឥទ្ធិពលពីឡាវនិងវៀតណាម ភ្លៀងធ្លាក់ខ្លាំង លាយឡំផ្គររន្ទះខ្យល់កន្ត្រាក់កាចៗណាស់
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ក្រសួងបានបញ្ជាក់ថាចាប់ពីថ្ងៃទី១-៧ ខែមិថុនា ឆ្នាំ២០២២ កម្ពុជានឹង ទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាប ដែលស្ថិតនៅភាគខាងលើ ប្រទេសឡាវ និងប្រទេសវៀតណាមជាមួយនិងខ្យល់មូសុងនិរតី កម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.តំបន់ទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២.តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
៣.តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសំមុទ្រក្នុងកម្រិតពីមធ្យមទៅបង្គួរ៕