
- 2022-06-09 19:18:03
- ព័ត៌មាន
ល្បីថាប្រេងរុស្សីគេលែងត្រូវការចាប់តាំងពីមានសង្គ្រាម ពេលនេះលោកពូទីន ចេញមុខបញ្ជាក់ច្បាស់ៗហើយ!
- 2022-06-09 19:18:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថាប្រេងរុស្សីគេលែងត្រូវការចាប់តាំងពីមានសង្គ្រាម ពេលនេះលោកពូទីន ចេញមុខបញ្ជាក់ច្បាស់ៗហើយ!
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំអកឱ្យប្រទេសលោកខាងលិចថា នឹងមិនអាចកាត់ផ្តាច់ខ្លួនចេញពីការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត។
លោក ពូទីន ថ្លែងបែបនេះ ស្របពេលដែលមន្ត្រីរបស់សហរដ្ឋអាមេរិកបានសារភាពថារុស្សីពិតជាទទួលបានប្រាក់ចំណេញលើការនាំចេញប្រភពថាមពល ខ្ពស់ជាងមុនពេលកើតមានសង្គ្រាម។បច្ចុប្បន្ននេះ សហភាពអឺរ៉ុបបាននាំចូលប្រហែល៤០ភាគរយ នៃឧស្ម័នពីប្រទេសរុស្ស៊ី។
ការឡើងថ្លៃប្រេង និង ឧស្ម័ននៅលើពិភពលោក បញ្ជាក់ឱ្យឃើញថាប្រាក់ចំណេញរបស់រុស្សីកើនឡើងធ្វេដងនៅក្នុងរយៈពេលប៉ុន្មានខែមកនេះ។ លើសពីនេះលោកពូទីន បានសង្កត់ធ្ងន់ប្រាប់សហគ្រិនវ័យក្មេងមួយក្រុមថា "បរិមាណប្រេងនៅលើទីផ្សារពិភពលោក បានកាត់បន្ថយ ហេតុនេះទើបធ្វើឱ្យតម្លៃប្រេងកំពុងឡើងថ្លៃ"៕