/June-(7)/62a304483c23f_1654850580_medium.jpg)
- 2022-06-10 01:53:44
- ព័ត៌មាន
មកស្គាល់! វិមានជនភៀសខ្លួនខ្មែរនៅទីក្រុងឡូវែល រំលឹកដល់ការប្រល័យពូជសាសន៍កម្ពុជា
- 2022-06-10 01:53:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់! វិមានជនភៀសខ្លួនខ្មែរនៅទីក្រុងឡូវែល រំលឹកដល់ការប្រល័យពូជសាសន៍កម្ពុជា
ចន្លោះមិនឃើញ
វិមានជនភៀសខ្លួនខ្មែរត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១៧ នៅលើទីលាន JFK Plaza ទល់មុខសាលាក្រុង Lowell បន្ទាប់ពីរៀបចំជាច្រើនខែ។
ទីនោះត្រូវបានសាងសង់ឡើងដើម្បីចងចាំ និងផ្តល់ការឧទ្ទិសដល់ជីវិតដែលបាត់បង់ក្នុងរបបប្រល័យពូជសាសន៍កម្ពុជាពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៨។ វិមាននេះមានកម្ពស់ ៧ ហ្វីតសាងសង់ដោយប្រើបេតុងផ្សំជាមួយនឹងថ្នាំពណ៌ក្រហមប្រើប្រាស់ថវិកាសាងសង់ប្រមាណ ៤២ ០០០ ដុល្លារ។
ស្រ្តីក្នុងរូបនេះត្រូវបានគេស្គាល់ឈ្មោះ តោង អូន (ថោង អូន) កើតក្នុងឆ្នាំ ១៩៣២ (១-កក្កដា ១៩៣២)នៅក្នុងរាជធានីភ្នំពេញ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ថោង សំ និងមានកូនចំនួន ៥នាក់ ប្រុស៤នាក់ ស្រីម្នាក់ ។
នៅក្នុងប្រល័យពូជសាសន៍ ប៉ុល ពត លោកស្ត្រីរូបនេះ បានទទួលរងទុក្ខវេទនា ដូចជាប្រជាពលរដ្ឋខ្មែរទូទៅក្នុងសម័យនោះដែរ។ លុះដល់ឆ្នាំ១៩៧៩ រូបគាត់ និងកូនៗបានរត់ភៀសខ្លួនជាមួយស្វាមី ទៅរស់នៅជំរុំព្រំដែនថៃ បន្ទាប់មកទើបត្រូវបានជាប់ជាជនភៀសខ្លួន បានទៅរស់នៅប្រទេសបារាំង៕