
- 2022-06-13 18:53:04
- ព័ត៌មាន
សង្ស័យបានលុយទឹកទៀតហើយ! កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងចាប់ពីស្អែកទៅ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ក៏ត្រូវប្រយ័ត្នដែរ
- 2022-06-13 18:53:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ស័យបានលុយទឹកទៀតហើយ! កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងចាប់ពីស្អែកទៅ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ក៏ត្រូវប្រយ័ត្នដែរ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រសួងបានឲ្យដឹងថា កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C
បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងអំឡុងពេលជាមួយគ្នានោះក៏អាចមានផ្នែកនៃបណ្តាខេត្តខ្លះមានភ្លៀងធ្លាក់ច្រើន។
២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន
សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣.តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម៕