/December-047833vv/December-04783378899/62bd1842507ae_1656559680_medium.jpg)
- 2022-06-29 20:32:51
- ព័ត៌មាន
ពូទីនឆេះដុំ! ព្រមានកើតសង្គ្រាមលោក បើ NATO ហ៊ានតែដាក់ពង្រាយកងទ័ពលើទឹកដី ស៊ុយអែត និងហ្វាំងឡង់!
- 2022-06-29 20:32:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីនឆេះដុំ! ព្រមានកើតសង្គ្រាមលោក បើ NATO ហ៊ានតែដាក់ពង្រាយកងទ័ពលើទឹកដី ស៊ុយអែត និងហ្វាំងឡង់!
ចន្លោះមិនឃើញ
បុរសខ្លាំងរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើការព្រមានចាត់វិធានការឆ្លើយតបទៅវិញឲ្យសាកសម បំផុត ប្រសិនបើអង្គការណាតូ (NATO) ហ៊ានតែដាក់ពង្រាយអាវុធ និងកងទ័ពរបស់ខ្លួននៅលើទឹកដី ប្រទេស ស៊ុយអែត និងហ្វាំងឡង់ ក្រោយពេលដែលប្រទេសទាំង២នេះ បានទទួលការគាំទ្រពីតួកគី ឲ្យចូលជាសមាជិក NATO នៅក្នុងពេលឆាប់ៗខាងមុខ។
លោក ពូទីន បានគូសបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មាន មួយកំឡុងពេលទស្សនកិច្ចនៅក្នុងប្រទេស តួកម៉េនីស្ថាន កាលពីម្សិលមិញថា « តាមពិតទៅប្រទេស ស៊ុយអែត និងហ្វាំងឡង់ អត់មានបញ្ហាជាមួយយើងដូចទៅនឹងប្រទេស អ៊ុយក្រែនទេ ពោលគឺមិនមានអ្វីប៉ះពាល់ដល់រុស្ស៊ីទេ បើពួកគេចង់ចូលណាតូណាស់ឲ្យគេចូលទៅ ស្រេចតែលើពួកគេទេ »
ប៉ុន្តែប្រសិនបើ ពួកគេបានចូលហើយ ណាតូហ៊ានតែដាក់ពង្រាយអាវុធ និងកងទ័ពនៅលើទឹកដី ស៊ុយអែត និងហ្វាំងឡង់ នោះ យើងនឹងមានវិធានការឆ្លើយតបទៅវិញឲ្យសាកសមបំផុតចំពោះការគំរាមកំហែង ដែលពួកគេបានធ្វើ ដាក់យើង។ ពូទីន បន្ថែម។
សូមជម្រាបថា ប្រទេស៊ុយអែត និងហ្វាំងឡង់បានព្យាយាមចង់ចូលជាសមាជិកអង្គការណាតូ បន្ទាប់ពីមើលឃើញថា ប្រទេសរុស្ស៊ីបានធ្វើការឈា្លនពាន ប្រទេសជិតខាងជាបន្តបន្ទាប់ ជាពិសេសសង្រ្គាមឈ្លានពានប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ។