
- 2022-07-04 18:58:47
- ព័ត៌មាន
ប្រយ័ត្នប្រយែងផងបងប្អូន! ចាប់ពីថ្ងៃនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ទៀតហើយ
- 2022-07-04 18:58:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នប្រយែងផងបងប្អូន! ចាប់ពីថ្ងៃនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ទៀតហើយ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៦-១២ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងបានឲ្យដឹងថា កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលកើតឡើងអូសបន្លាយ លើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងឥទ្ធិពលនៃខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.តំបន់ទំនាបកណ្ដាល
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
សីតុណ្ហភាពអតិបរមា មានព៌ ៣៣-៣៥ °C
នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ ក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើនដោយអន្លើ។
២.តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ ក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើនដោយអន្លើ។
៣.តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រមានកំពស់ខ្ពស់៕