/62cf864c16b6f_1657767480_medium.jpg)
- 2022-07-13 20:02:36
- ព័ត៌មាន
របត់ថ្មី សម្ដេចថ្លែង៖ បើអ្នកឯងគ្មានចំណេះដឹងបច្ចេកវិទ្យាទេ ខ្ញុំមិនអាចឲ្យឡើងធ្វើធំបានទេ
- 2022-07-13 20:02:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របត់ថ្មី សម្ដេចថ្លែង៖ បើអ្នកឯងគ្មានចំណេះដឹងបច្ចេកវិទ្យាទេ ខ្ញុំមិនអាចឲ្យឡើងធ្វើធំបានទេ
ចន្លោះមិនឃើញ
មើលឃើញពីភាពសំខាន់នៃការរួមចំណែករបស់ប្រព័ន្ធបច្ចេកវិទ្យា សម្ដេចតេជោ ហ៊ុន សែន បានរុញកម្ពុជាឲ្យមានភាពប្រសើរឡើងពីអនក្ខរកម្មបច្ចេកវិទ្យា ដោយក្នុងនោះសម្ដេចថាលើកឡើងថា ថ្នាក់ដឹកនាំត្រូវតែមានចំណេះដឹងបច្ចេកវិទ្យា។ នេះបើតាមសម្ដេច បានថ្លែង ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍របស់ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃនេះ។
“បើអ្នកឯងមិនចេះអាហ្នឹង(បច្ចេកវិទ្យា)ទេ ខ្ញុំមិនអាចតែងតាំងអ្នកឯងឲ្យកាន់តំណែងទេ!”។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងពីយុទ្ធសាស្ត្ររបស់សម្ដេចកន្លងមកក្នុងការកាត់បន្ថយអក្ខរកម្មបច្ចេកវិទ្យានៅកម្ពុជា។
ផ្ដើមពីការចែករំលែកយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត ដែលក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងការគ្រប់គ្រងកូវីដ១៩ សម្ដេចតេជោ បញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យារឹតតែសំខាន់។ សម្ដេចថា វាជាភ័ព្វសំណាងរបស់ពិភពលោក ក៏ដូចជាកម្ពុជាដូចគ្នា ដែលបច្ចេកវិទ្យាបានដើរលឿនមុនមួយជំហាននៃការមកដល់នៃមេរោគកូវីដ១៩។
បច្ចេកវិទ្យាបានជួយឲ្យពិភពលោកនៅជាមួយគ្នា ចែករំលែកព័ត៌មានសំខាន់សម្រាប់ស្វែងយល់សិក្សាជាមួយគ្នា។ វិលមកកម្ពុជាវិញក៏ដូចគ្នា សម្ដេចថា ការជំរុញការប្រើប្រព័ន្ធបច្ចេកវិទ្យាដោយរាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជា ទទួលបានលទ្ធផលល្អក្នុងការគ្រប់គ្រងបានការរីករាលមេរោគកូវីដ១៩នាពេលបច្ចុប្បន្ន។ "ប្រសិនបើមិនមានបច្ចេកវិទ្យាទំនើបទេ ពិភពលោកទំនងជាត្រូវកាត់ចេញពីគ្នាជាកង់ៗមិនខាន"។
ដើរមកដល់ចំណុចនេះ សម្ដេចបានរំលឹកថា ជារឿងត្រឹមត្រូវដែលសម្ដេចក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានជំរុញទាន់ពេលឲ្យមានការផ្ដើមប្រើបច្ចេកវិទ្យានៅក្នុងប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាលទាំងមូល ពិសេសថ្នាក់ដឹកនាំនីមួយៗ ដែលសម្ដេចបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ក្នុងនោះមិនចាំបាច់បច្ចេកវិទ្យាស៊ីជម្រៅខ្លាំងនោះទេ ប៉ុន្តែតោងចេះប្រើប្រាស់គ្រប់បច្ចេកវិទ្យាអំពីទូរស័ព្ទគឺបានហើយ។
ដោយសារការដើរលឿននៃបច្ចេកវិទ្យា បានជួយឲ្យកម្ពុជា ធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ទល់ និងឈានទៅគ្រប់គ្រងបាននូវការរីករាលដាលរបស់មេរោគកូវីដ១៩។ "ខ្ញុំអាចនិយាយបានថា កម្ពុជាយើង ជាប្រទេសមួយដែលមានការជឿនលឿនផ្នែកបច្ចេកវិទ្យាក្នុងវិបត្តិកូវីដនេះ"។
មូលហេតុនេះ សម្ដេចបានជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងកសាងហេដ្ឋរចនាសម្ព័ន្ធបច្ចេកវិទ្យាថែមទៀត ក្នុងសម្ដេចស្នើឲ្យប្រព័ន្ធអ៊ិនធឺណិតទាំងអស់ គ្រប់ទីកន្លែងមានល្បឿនលឿនពិតប្រាកដ មិនមែនគ្រាន់តែជាការផ្សព្វផ្សាយ ព្រោះដូចសម្ដេចបានមានប្រសាសន៍ពីខាងដើម គឺបច្ចេកវិទ្យាមានចំណែកសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ពិសេសទេសចរជនបទ ព្រោះភ្ញៀវទេសចរនិយមទៅលេងជនបទ ពេលខ្លះក៏ពួកគេត្រូវការប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតដើម្បីធ្វើការ ឬប្រតិបត្តិការពាណិជ្ជកម្មផងដែរ៕