• 2022-07-18 19:13:30
  • ព័ត៌មាន

ប្រយ័ត្នផង! អាទិត្យនេះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់កាចៗណាស់

  • 2022-07-18 19:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនជាដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងបានបញ្ជាក់ថា កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១.តំបន់ទំនាបកណ្ដាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C

  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២.តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C

  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C

  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម