• 2022-07-19 20:32:32
  • ព័ត៌មាន

ចប់បាត់! អាមេរិកអះអាងថា ពូទីនត្រៀម កាត់យកទឹកដីដ៏ធំ តំបន់ភាគខាងកើតអ៊ុយក្រែនហើយ

  • 2022-07-19 20:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញបានអះអាងថា បុរសខ្លាំង រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កំពុងតែមានគម្រោងកាត់យកទឹកដីតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បញ្ជូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន និងឲ្យមន្ត្រីរុស្ស៊ី ចូលទៅគ្រប់គ្រងងនៅតំបន់នោះទាំងស្រុង។

លោកJohn Kirby ដែលជាអ្នកនាំពាក្យប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក បានព្រមានថា តាមរយ:ក្រុមសើបការសម្ងាត់របស់អាមេរិក ពេលនេះរុស្ស៊ីមានគម្រោងកាត់យកទឹកដីភាគខាងកើត អ៊ុយក្រែនទាំងស្រុង រួមមាន ទីក្រុងធំៗដូចជា ទីក្រុង Kherson និង Zaporizhzhia រួមទាំងតំបន់ Donbasទាំងមូល ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង និងជាទឹកដីរបស់រុស្ស៊ី។

សហរដ្ឋអាមេរិកបានទង្វើនេះហៅថា ជាការរំលោភបំពានអធិបតេយ្យភាព និងការប្លន់យកទឹកដីប្រទេសអ៊ុយក្រែន។

សូមជម្រាបថា នៅក្នុងសង្រ្គាមឈ្លានពានលើកនេះ រុស្ស៊ីមានគោលបំណងធំ១គឺលេបយក តំបន់ភាគខាងកើតទាំងស្រុងរបស់អ៊ុយក្រែន ដូចគ្នាទៅនឹងការឈ្លានពានយកទឹកដីនៃតំបន់Crimeaកាលពីឆ្នាំ២០១៤ដែរ។

ប្រភព៖ nypost ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម