/June_2021/Weather_May/62df4d81971cf_1658801520_medium.jpg)
- 2022-07-25 19:19:09
- ព័ត៌មាន
អ្នកមានគម្រោងដើរឆ្ងាយគួរជ្រាប! ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅសប្តាហ៍នេះ លាយឡំជាមួយផ្គររន្ទះខ្យល់កន្រ្តាក់
- 2022-07-25 19:19:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានគម្រោងដើរឆ្ងាយគួរជ្រាប! ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅសប្តាហ៍នេះ លាយឡំជាមួយផ្គររន្ទះខ្យល់កន្រ្តាក់
ចន្លោះមិនឃើញ
ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការស្ថានភាព អាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ៖
ចាប់ពីថ្ងៃទី២៧-៣១ ខែកក្កដា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ
ចាប់ពីថ្ងៃទី១-២ ខែសីហា ឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.តំបន់ទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២.តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣.តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕