/631170674ca83_1662087240_medium.jpg)
- 2022-09-01 19:57:26
- ព័ត៌មាន
អ្នកជំនាញ ព្រមាន អាមេរិកគួរត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយចិន ដែលអាចនឹងកើតឡើងមិនប៉ុន្មានម៉ោងទៀតទេ
- 2022-09-01 19:57:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ ព្រមាន អាមេរិកគួរត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយចិន ដែលអាចនឹងកើតឡើងមិនប៉ុន្មានម៉ោងទៀតទេ
ចន្លោះមិនឃើញ
សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Gatestone លោក Gordon Chang បានព្រមានថា យោធាអាមេរិកមិនត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយប្រទេសចិននោះទេ ដោយជំរុញឱ្យលោក Biden រៀបចំជនជាតិអាមេរិកសម្រាប់សង្រ្គាម បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់ចិនត្រូវបានបាញ់ទម្លាក់ពីលើច្រកសមុទ្រតៃវ៉ាន់។
Chang បានចូលរួមជាមួយ "Fox & Friends First" ដើម្បីពិភាក្សាអំពីមូលហេតុដែលគាត់ជឿថាសង្រ្គាមអាចនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោង ដោយមិនបាច់រង់ចាំច្រើនឆ្នាំទៀតទេ។
GORDON Chang ថ្លែងថា៖ ពួកគេមិនបានរៀបចំសម្រាប់ហេតុផលសង្គ្រាមមួយនេះទេ។ ជាក់ស្ដែង កងទ័ពជើងទឹកត្រូវបានខូចអស់មួយទសវត្សរ៍មកហើយ ហើយងាកទៅ កងទ័ពអាកាស ក៏មិនមានស្ថានភាពល្អប្រសើរដែរ ហើយការដឹកនាំផ្នែកនយោបាយនៅក្នុងមន្ទីរបញ្ចកោណ ក៏មានបញ្ហាទៀត នោះក៏ព្រោះតែពួកគេជឿថា ប្រសិនបើជម្លោះជាមួយចិនកើតឡើងមែន វាក៏មិនលឿនជាងប្រាំឆ្នាំទៀតនោះដែរ ហើយនោះជាមូលហេតុដែលពួកគេចូលនិវត្តន៍កប៉ាល់ និងយន្តហោះ។ ពួកគេត្រូវត្រៀមខ្លួនសម្រាប់ជម្លោះជាមួយចិននៅប៉ុន្មានម៉ោងខាងមុខ មិនមែនប្រាំឆ្នាំពីពេលនេះនោះទេ"។
ការព្រមានរបស់ សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Gatestone លោក Gordon Chang ពីលទ្ធភាពសង្គ្រាមអាមេរិកជាមួយចិន អាចកើតឡើងក្នុងប៉ុន្មានម៉ោងខាងមុខនេះ ក្រោយពីថ្មីៗនេះ តៃវ៉ាន់ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ចិនបានសម្រេចលើកដំបូង។
ការបាញ់នេះ ធ្វើឡើងបន្ទាប់ពី តៃវ៉ាន់ ព្រមានចិន កុំអោយបង្ហោះយន្តហោះចូលក្នុងដែនអាកាសទៀត ប៉ុន្តែ ចិន នៅតែគឃ្លើន។ បញ្ហានេះ បានធ្វើឲ្យចិនក្ដៅក្រហាយជាថ្មី បន្ទាប់ពីដើមខែ សីហា ចិនបានមានកំហឹងយ៉ាងខ្លាំងម្ដងហើយ ដោយប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelocy បានមកទស្សនកិច្ចតៃវ៉ាន់។ ទាំងពីរករណីនេះ ទើបលោក Gordon Chang ព្រមានឲ្យអាមេរិកត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយចិន ដែលអាចនឹងកើតឡើងមិនប៉ុន្មានម៉ោងខាងមុខ៕