/June_19/633aa47aacb4b_1664787540_medium.jpg)
- 2022-10-03 02:01:50
- ព័ត៌មាន
ក្រដាស ១០០$ សហរដ្ឋអាមេរិក ឬពលរដ្ឋខ្មែរនិយមហៅ "តាស្រម៉ូម" មានអាយុកាលអាចប្រើប្រាស់រហូតដល់ ១៥ឆ្នាំ
- 2022-10-03 02:01:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រដាស ១០០$ សហរដ្ឋអាមេរិក ឬពលរដ្ឋខ្មែរនិយមហៅ "តាស្រម៉ូម" មានអាយុកាលអាចប្រើប្រាស់រហូតដល់ ១៥ឆ្នាំ
ចន្លោះមិនឃើញ
បើយោងតាមក្រុមប្រឹក្សាភិបាលនៃធនាគារសហព័ន្ធអាមេរិក បានឲ្យដឹងថា អាយុកាលនៃក្រដាសប្រាក់ដុល្លារគឺអាស្រ័យទៅលើប្រភេទតម្លៃ និងដំណើរការប្រើប្រាស់ជាសាធារណៈរបស់មហាជន។ ជាឧទាហរណ៍ ក្រដាស ១០០$ មិនសូវជាចរាចរនៅលើទីផ្សារច្រើនដូចក្រដាសប្រាក់តូចៗ ១$ ឬ ៥$ នោះទេ ដូច្នេះហើយអាយុកាលនៃក្រដាសប្រាក់ ១០០$ មានចំនួនច្រើនជាងក្រដាស ១$ និង ៥$ ដល់ជិត៣ដងឯណោះ។
ខាងក្រោមនេះគឺជាអាយុកាលជាមធ្យមនៃក្រដាសប្រាក់ដុល្លារ ដែលបង្ហាញដោយក្រុមប្រឹក្សាភិបាលនៃធនាគារសហព័ន្ធអាមេរិក៖
-ក្រដាស ១$ មានអាយុកាល ៥ឆ្នាំ ៩ខែកន្លះ
-ក្រដាស ៥$ មានអាយុកាល ៥ឆ្នាំកន្លះ
-ក្រដាស ១០$ មានអាយុកាល ៤ឆ្នាំកន្លះ
-ក្រដាស ២០$ មានអាយុកាល ៧ឆ្នាំ ១០ខែកន្លះ
-ក្រដាស ៥០$ មានអាយុកាល ៨ឆ្នាំកន្លះ
-ក្រដាស ១០០$ មានអាយុកាល ១៥ឆ្នាំ៕