• 2022-10-04 00:13:51
  • ព័ត៌មាន

រូបសំណាកព្រះវិស្ណុផ្ទំដែលបាត់ពីប្រាសាទក្រចាប់ តំបន់កោះកេរ្តិ៍ ត្រូវបានប្រទះឃើញក្នុងភូមិគ្រឹះមហាសេដ្ឋីមួយនៅសាន់ហ្រ្វាន់ស៊ីស្កូ

  • 2022-10-04 00:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបសំណាកព្រះវិស្ណុផ្ទំលើនាគអានន្តៈ រង់ចាំការបង្កើតលោក ដែលកម្ពុជាប្រកាសបាត់ និងកំពុងស្វែងរកនោះត្រូវបានប្រទះឃើញកំពុងស្ថិតនៅក្នុងភូមិគ្រឹះមហាសេដ្ឋីមួយនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

នៅក្នុងភូមិគ្រឹះនេះក្រៅពីរូបសំណាកព្រះវិស្ណុផ្ទំ ឬយើងហៅម្យ៉ាងទៀតថា វិស្ណុអានន្តៈសាយិន គឺនៅមានវត្ថុបុរាណខ្មែរជាច្រើនទៀតសរុបជាង ២០មុខដែលគិតជាទឹកប្រាក់ជាង៤០លានដុល្លាសហរដ្ឋអាមេរិក។ តាមប្រភពព័ត៌មានឲ្យដឹងថាម្ចាស់ភូមិគ្រឹះនោះឈ្មោះ បាណេតដែលជាមហាសេដ្ឋីម្នាក់ចូលចិត្តប្រមូលវត្ថុបុរាណយកទៅរក្សាទុក។

រូបសំណាកនេះ មានប្រភពពីប្រាសាទក្រចាប់ តំបន់កោះកេរ្តិ៍ ស្ថិតក្នុងសតវត្សទី១០ រចនាបថកោះកេរ្តិ៍ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤។ បច្ចុប្បន្នកម្ពុជាកំពុងប្រកាសស្វែងរក និងរៀបចំ​ឯកសារផ្លូវច្បាប់ និងការសហការពីភាគីអាមេរិក ដើម្បីនាំយកមកវិញ៕

ប្រភព៖ WowCambodian

មតិយោបល់
អត្ថបទពេញនិយម