/633f96d8ca120_1665111720_medium.jpg)
- 2022-10-06 20:10:23
- ព័ត៌មាន
យុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា ដើម្បីសម្រេចគោដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០
- 2022-10-06 20:10:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា ដើម្បីសម្រេចគោដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយន្តការ ក៏ដូចជាយុទ្ធសាស្ត្រសំខាន់មួយចំនួន ដើម្បីនាំកម្ពុជាឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ថ្លែងក្នុងពិធីបើកសន្និសីទ "ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២" ក្រោមប្រធាន បទ "ការស្ដារកម្ពុជាឡើងវិញពី វិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩" នាសណ្ឋាគារសុខាភ្នំពេញកាលពីថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការខិតខំប្រឹងប្រែងធ្វើឱ្យកម្ពុជាសម្រេចគោលដៅខាងលើ ដើម្បីធានាការអភិវឌ្ឍប្រកប ដោយនិរន្តរភាព។
សម្តេចតេជោ បញ្ជាក់ថា កម្ពុជានឹងងើបឡើងវិញ និងការឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ប៉ុន្តែទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈម ដែលស្មុគស្មាញ នៅលើសកលលោកនេះ ហើយក្នុងនោះ កម្ពុជាមានផែនការដូចខាងក្រោម៖
១.បន្ថែមលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលជំរុញការវិនិយោគលើវិស័យសុខាភិបាល ដើម្បីរៀបចំវិស័យសុខាភិបាលមួយដែលរឹងមាំ ដែលអាចជួយ និងការពារប្រជាជនពីជំងឺកូវីដ១៩ ក៏ដូចជាជំងឺរាតត្បាតដទៃទៀតដែលអាចកើតមានឡើងជាយថាហេតុនៅពេលអនាគត។
២.ការអភិវឌ្ឍន៍ លើប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគលើប្រជាជន និងផ្ដល់សន្តិសុខ សេដ្ឋកិច្ចជូនប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល នឹងបន្តពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្ដប់ឲ្យកាន់តែចំទឹសដៅ ជាពិសេសតាមរយៈការជំរុញ និងលើកទឹកចិត្តឲ្យប្រជាជនដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យចូលក្នុងប្រព័ន្ធដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ។
៣.ការអភិវឌ្ឍន៍ធនធានមនុស្សៈ តាមសម្ដេច ទាំងចំណេះដឹង និងជំនាញ គឺជារឿងចាំបាច់មិនអាចខ្វះបាន ក្នុងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីការផ្លាស់ប្ដូរសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្មដែលមានជំនាញទាប ឲ្យទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។
៤.កំណត់យកការអភិវឌ្ឍន៍សហគ្រានធុនតូច និងមធ្យមជាអាទិភាពចម្បង តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាសធុរកិច្ច និងការលើកទឹកចិត្តឲ្យមានការចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម។
៥.ការចាប់យកកាលានុវត្តភាពក្នុងសម័យឌីជីថលៈ បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿនប្រកបដោយសក្ដានុពល ដែលការរីកចម្រើនរបស់បច្ចេកវិទ្យា បានផ្ដល់ឱកាសដល់បណ្ដាប្រទេសនៅលើសកលលោក អាចធ្វើការចាប់យកបច្ចេកវិទ្យាមកធ្វើជាឧបករណ៍ដើម្បីអនុវត្តសង្គមជាតិខ្លួនប្រកបដោយប្រសិទ្ធភាព ដែលប្រែក្លាយឧស្សាហកម្មប្រពៃណី ទៅជាឧស្សាហកម្មទំនើបបានក្នុងរយៈពេលដ៏ខ្លី។ ដូច្នេះកម្ពុជា ក៏មិនត្រូវខកខានក្នុងការចាប់យកកាលានុវត្តន៍ដ៏ធំធេងនេះដែរ តាមរយៈការជំរុញការអនុវត្តឲ្យមានល្អប្រសើរនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រួមនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ ២០៣៥ និងគោលនយោបាយដទៃទៀត។
៦.ការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងភាពធនទៅនឹងអាកាសធាតុ ក៏ជាផ្នែកមួយចាំបាច់សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងជំរុញការធ្វើអន្តរកាលមថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។
៧.ការបន្តពង្រឹងពិពិទកម្មហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលប្រកបដោយភាពធន និងបរិយាបន្ន ដោយមានការចូលរួមពីវិស័យឯកជន គឺពិតជាមានសារសំខាន់។ ជាមួយគ្នានេះ ការអនុវត្តកម្មវិធីកែទំរង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានទទួលលទ្ធផលល្អប្រសើរ ដែលអាចឲ្យរាជរដ្ឋាភិបាលបង្ហូរថវិកាកាន់តែច្រើនទៅកាន់វិស័យអាទិភាព បង្កើននូវធនធានវិនិយោគសារធារណៈ អាចសន្សំលើកស្ទួយឯករាជ្យភាពខាងផ្នែកថវិការបស់រាជរដ្ឋាភិបាល និងអនុវត្តគោលនយោបាយ និងវិធានការណ៍អន្តរាគមន៍ទាំងឡាយ ដើម្បីជួយប្រជាជន និងវិស័យឯកជន ដែលបាន និងកំពុងបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩។ ក្នុងន័យនេះ ការអនុវត្តន៍ដោយជោគជ័យនូវគោលដៅធំៗរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕