/June_20/634ccf10dff8f_1665978120_medium.jpg)
- 2022-10-16 20:44:01
- ព័ត៌មាន
ដឹងអត់ថា បន្លាស្រួចៗលើមកុដរូបសំណាកសេរីភាពមានប៉ុន្មាន និងតំណាងឲ្យអ្វីខ្លះ
- 2022-10-16 20:44:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា បន្លាស្រួចៗលើមកុដរូបសំណាកសេរីភាពមានប៉ុន្មាន និងតំណាងឲ្យអ្វីខ្លះ
ចន្លោះមិនឃើញ
ច្បាស់ណាស់អ្នកប្រាកដជាធ្លាប់ស្គាល់ និងធ្លាប់ឃើញហើយនូវរូបសំណាកសេរីភាពមួយនេះ ដែលមានទីតាំងនៅលើទឹកដីសហរដ្ឋអាមេរិក។ ចុះអ្នកធ្លាប់ដែលចាប់អារម្មណ៍ទេថានៅលើមកុដរូបសំណាកដ៏ខ្ពស់នេះមានចំនួនបន្លាស្រួចៗប៉ុន្មាន?
មកុដនៃរូបសំណាកសេរីភាពមានបន្លាស្រួចនៅចំពីលើចំនួន៧ ហើយពួកវាតំណាងឲ្យមហាសមុទ្រទាំង៧ និងទ្វីបទាំង៧ ដែលជាការបង្ហាញមួយថាសេរីភាពគួរតែមាននៅពាសពេញពិភពលោក។ បន្លាស្រួចនីមួយៗដែលនៅលើមកុដនេះមានទម្ងន់ប្រមាណ៦៨គីឡូក្រាម ហើយនៅលើនោះមានបង្អួចសរុបចំនួន ២៥។
សូមបញ្ជាក់ថា រូបសំណាកសេរីភាពត្រូវបានដាក់សម្ពោធជាផ្លូវការនាថ្ងៃទី២៨ ខែតុលា ឆ្នាំ១៨៨៦ ក្រោមអធិបតីភាពលោកប្រធានាធិបតី Grover Cleveland។ រូបសំណាកសេរីភាពកម្ពស់៩៣ម៉ែត្រនេះធ្វើឡើងពីស្ពាន់ ដោយដំបូងឡើយវាមានពណ៌ទង់ដែង។ ព្រោះតែអុកស៊ីតកម្មនៃស្ពាន់ជាមួយបរិយាកាសទើបធ្វើឲ្យរូបសំណាកប្រែពណ៌ជាបៃតងចាស់ដូចសព្វថ្ងៃនេះ៕