• 2022-10-19 18:15:11
  • ព័ត៌មាន

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះក្រោម ៩០ដុល្លារអាមេរិកក្នុងមួយបារ៉ែលជាលើកដំបូង

  • 2022-10-19 18:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃនៃកិច្ចសន្យានាពេលអនាគតសម្រាប់ប្រេងឆៅ Brent ជាមួយនឹងការចែកចាយនៅក្នុងខែធ្នូបានធ្លាក់ចុះក្រោម ៩០ដុល្លារអាមេរិកក្នុងមួយបារ៉ែលសម្រាប់ ICE របស់ទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារជាលើកដំបូងចាប់តាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ មក។

នៅទីក្រុងមូស្គូ ប្រេងឆៅ Brent បានឈានដល់តម្លៃ ៩០,១៦ដុល្លារអាមេរិកក្នុងមួយបារ៉ែល (ធ្លាក់ចុះ ១,៩៨%)។ ក្នុងពេលជាមួយគ្នានេះដែរ អនាគតសម្រាប់ប្រេងឆៅ WTI ជាមួយនឹងការចែកចាយនៅក្នុងខែធ្នូ ឆ្នាំ២០២២ បានធ្លាក់ចុះ ២,៥៩% មកនៅត្រឹម ៨២,៧៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។

គិតត្រឹមម៉ោង ១៧:១៩នាទី ម៉ោងនៅទីក្រុងមូស្គូ ប្រេងឆៅ Brent បានបន្ថយល្បឿននៃការធ្លាក់ចុះបន្តិច ដោយឈានដល់តម្លៃ ៩០,០៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល (ធ្លាក់ចុះ ២,១១%)។ អនាគតសម្រាប់ប្រេងឆៅ WTI បានធ្លាក់ចុះ ២,៧៣% មកនៅត្រឹមតម្លៃ ៨២,៦២ដុល្លារអាមេរិកក្នុងមួយបារ៉ែល៕

ប្រភព៖ TASS

មតិយោបល់
អត្ថបទពេញនិយម