/June_21/6352400edaf89_1666334700_medium.jpg)
- 2022-10-20 23:49:16
- ព័ត៌មាន
កាយវិការម្រាមដៃដែលព្រះពុទ្ធធ្វើនេះ មិនមែន "OK" ឬ "All Right" នោះទេ តែមានអត្ថន័យផ្សេងមួយទៀត
- 2022-10-20 23:49:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាយវិការម្រាមដៃដែលព្រះពុទ្ធធ្វើនេះ មិនមែន "OK" ឬ "All Right" នោះទេ តែមានអត្ថន័យផ្សេងមួយទៀត
ចន្លោះមិនឃើញ
សញ្ញាម្រាមដៃ (ដូចរូបខាងក្រោម) តែងត្រូវមនុស្សភាគច្រើននាពេលបច្ចុប្បន្នសំដៅទៅលើអត្ថន័យថា "OK" ឬ "All Right" ជាភាសាអង់គ្លេស។ យ៉ាងណាមិញ ការបកស្រាយអត្ថន័យនេះគឺមិនត្រឹមត្រូវដូចគ្នាទាំងអស់នោះឡើយ។ ឧទាហរណ៍ដូចជានៅបារាំង សញ្ញាម្រាមដៃដូច្នេះមានន័យថា "សូន្យ (0)"។ ចុះអ្នកធ្លាប់សង្កេតមើលនៅលើបដិមារបស់ព្រះពុទ្ធក៏មានរូបសញ្ញាម្រាមដៃយ៉ាងនេះដែរឬទេ? តើនេះមានន័យដូចម្ដេច?
កាយវិការដែលព្រះពុទ្ធទ្រង់ធ្វើនេះ មិនមែនជាសញ្ញា "OK" ទេ តែវាជាសញ្ញាបែបសាសនាទៅវិញ។ សញ្ញាបែបសាសនានេះត្រូវគេហៅថា "mudra" ដែលបែងចែកជាច្រើនរបៀបខុសគ្នាទៅតាមអត្ថន័យផ្សេងៗ។ "mudra" ត្រូវគេប្រើយ៉ាងទូលំទូលាយនៅក្នុងព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ។
មួយនៅក្នុងចំណោម "mudra" ដែលព្រះពុទ្ធបញ្ចេញកាយវិការនេះ (ដូចរូប) មានឈ្មោះថា "Vitarka Mudra"។ សញ្ញាម្រាមដៃនេះបង្ហាញពីការពិភាក្សា និងផ្ទេរនៃចំណេះដឹងតាមរយៈការបង្ហាត់បង្រៀនរបស់ព្រះពុទ្ធ។ របៀបធ្វើ "Vitarka Mudra" គឺត្រូវយកបាតដៃដាក់បញ្ឈរទៅមុខត្រឹមទ្រូង ហើយយកចុងម្រាមដៃមេទៅប៉ះជាមួយចុងម្រាមដៃចង្អុល៕