• 2022-10-21 00:06:33
  • ព័ត៌មាន

ឆ្ងល់យូរហើយ! ហេតុអ្វីបានជាទ្វារបន្ទប់ទឹកសាធារណ:មានចន្លោះនៅខាងក្រោម

  • 2022-10-21 00:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​មានធ្លាប់​ចាប់​អារម្មណ៍​ទេថា ទ្វារ​បន្ទប់​ទឹក​សាធារណៈ​មិន​ធ្វើ​បិទ​ជិត​ទៅនឹងឥដ្ឋដែរឬទេ? គ្រប់​យ៉ាង​ដែល​រចនា​ឡើង​សុទ្ធ​តែមាន​ហេតុ​ផល​របស់​វា​ទាំងអស់។ ក្នុង​នោះ​ដែរ មានប្រិយ​មិត្ត​មួយ​ចំនួន​ប្រហែល​ជា​ដឹង​មូល​ហេតុ​ចំពោះរឿងនេះ ហើយ​មួយ​ចំនួន​ទៀត​ប្រហែល​ជាមិនទាន់បានដឹងនៅឡើយទេ។ ហេតុ​ដូច​នេះ សូម​មក​ដឹងពី​ហេតុ​ផលនេះ​ទាំង​អស់គ្នារួមមាន៖

១. អ្នកអាចមើលឃើញថានរណាម្នាក់កំពុងត្រូវការជំនួយភ្លាមៗ

២. អ្នកអាចមើលឃើញថាបន្ទប់ណាទំនេរ ឬ ជាប់រវល់

៣. វាជួយកាត់បន្ថយក្លិនមិនល្អនៅក្នុងបន្ទប់ទឹក

៤. ទ្វារបិទជិតមានតម្លៃថ្លៃជាងទ្វារបិទមិនជិត

៥ វាជួយកាត់បន្ថយអ្នកដែលមានបំណងអាក្រក់ផ្សេងៗ

៦. អ្នកអាចចេញក្រៅបាន ប្រសិនបើទ្វារជាប់សោរ

៧. អ្នកអាចស្នើសុំក្រដាសអនាម័យពីនរណាម្នាក់ បើសិនជាអ្នកមិនមាន

៨. មនុស្សចំណាយពេលតិចនៅក្នុងបន្ទប់ទឹកហើយអ្នកឈរតម្រង់ជួរក៏មិនសូវច្រើនដែរ

៩. វាធ្វើឲ្យអ្នកសម្អាតតាមបន្ទប់ទឹកមានភាពងាយស្រួល

១០. បើមានករណីបែកបំពង់ទឹក ទឹកនឹងមិនកកកុញឡើយ។

ប្រភព៖ Brightside

មតិយោបល់
អត្ថបទពេញនិយម