/June_21/635f3d42890e3_1667185980_medium.jpg)
- 2022-10-30 20:16:56
- ព័ត៌មាន
ក្រុមហ៊ុន ហ្វាន់ ហ្វ៊ូដ បើកភោជនីយដ្ឋានល្បីលំដាប់អន្តរជាតិចំនួន ៣ បន្ថែមនៅសាខាផ្សារទំនើប ជីប ម៉ុង Megamall 271
- 2022-10-30 20:16:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ហ្វាន់ ហ្វ៊ូដ បើកភោជនីយដ្ឋានល្បីលំដាប់អន្តរជាតិចំនួន ៣ បន្ថែមនៅសាខាផ្សារទំនើប ជីប ម៉ុង Megamall 271
ចន្លោះមិនឃើញ
នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ មានប្រារព្ធពិធីសម្ពោធភោជនីយដ្ឋានល្បីលំដាប់អន្តរជាតិចំនួន ៣ សាខាបន្ថែម នៅផ្សារទំនើប ជីប ម៉ុង Megamall 271 ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកនិងជាប្រធាន ក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ជីប ម៉ុង និង លោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វាន់ ហ្វ៊ូដ (Fun Food Co.Ltd) ។
តំណាងក្រុមហ៊ុន និងជា Managing Director ក្រុមហ៊ុន ហ្វាន់ ហ្វ៊ូដ Fun food បានមានប្រសាសន៍ក្នុងពិធីសម្ពោធនោះថា ក្រុមហ៊ុន បានឈានជើងចូលទីផ្សារកម្ពុជា ដោយបើកដំណើរការសាខាដំបូងក្នុងឆ្នាំ២០១០ នៅទួលគោក មានបុគ្គលិក ១០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនផ្ដល់ការងារដល់បុគ្គលជាង ៣០០នាក់ ជាមួយនឹងហាងរហូតដល់ ១១សាខា។
ថ្លែងនៅក្នុងពិធីសម្ពោធភោជនីយដ្ឋានទាំង៣នេះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការសម្ពោធភោជនីយដ្ឋាន បង្ហាញពីសក្ខីភាពនៃការចូលរួមជាមួយនយោបាយឈ្នះឈ្នះ ធានាគាំទ្រ ការវិនិយោគដល់ ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។ ទោះកាលៈទេសៈកូវីដក៏ដោយក៏កម្ពុជា មានគោលនយោបាយ និងយុទ្ធសាស្ត្រយ៉ាងល្អ ជាក់ស្ដែងកម្ពុជាជាប់ លេខ១ នៅអាស៊ី និងលេខ ៣ នៅលើពិភពលោក ជាប្រទេសដែលគ្រប់គ្រងកូវីដបានល្អ។ កម្ពុជាបានប្ដូរពីប្រទេសដែលហូបដើម្បីរស់កាលពីមុន មកជាប្រទេសហូបដើម្បីសុខភាព។
ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្រ ហើយអ្នកវិនិយោគទាំងអស់ចាប់អារម្មណ៍ការវិនិយោគលើវិស័យម្ហូបអាហារ ដែលជាវិស័យមួយដ៏សំខាន់ មិនគួរមើលរំលង ដោយយកប្រទេសចិន និងអឺរ៉ុបដែលមានម្ហូបអាហារច្រើនមុខ ហើយសំបូរបែបសម្រាប់ទទួលភ្ញៀវ។ ក្រោយកិច្ចថ្លែងសន្ទរកថា នេះបានបញ្ចប់ក៏មានកម្មវិធីបំបែកធុងស្រាសាកេ ជាប្រពៃណីរបស់ជនជាតិជប៉ុន និងកម្មវិធីថតរូបអនុស្សាវរីយ៍ជុំគ្នាជាមួយគណៈអធិបតីផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ហ្វាន់ ហ្វ៊ូដ ជាក្រុមហ៊ុនមានអាជីវកម្មក្នុងវិស័យម្ហូបអាហារ ដោយបានផ្តល់ជូននូវមុខម្ហូបប្លែកៗសម្បូរបែប នៅតាមបណ្តាផ្សារទំនើបៗ ក្នុងរាជធានីភ្នំពេញ។ មកទល់ពេលនេះ ក្រុមហ៊ុនបានបង្កើតភោជនីយដ្ឋានបានរហូតដល់១១ទីតាំង និងកំពុងពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ប្រកបដោយភាពជោគជ័យ និងការនិយម ចូលចិត្តពីសំណាក់ប្រជាពលរដ្ឋ៕