• 2022-11-12 01:20:00
  • ព័ត៌មាន

«ជីវិតអ្នករត់កង់បីហ្គ្រេប» សម្តែងដោយតារាល្បីជើងចាស់ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង

  • 2022-11-12 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូដែលបង្ហាញពីជីវិតប្រចាំថ្ងៃរបស់អ្នកបើកបរហ្គ្រេប (Grab) សម្តែងដោយតារាភាពយន្តខ្មែរដ៏ល្បីល្បាញគឺលោក ទេព រិនដារ៉ូ ។ វីដេអូខ្លីនេះទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកបង្កើតមាតិកានានាដូចជា Chris Dyna និង KhemraA ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និងទំព័រហ្វេសប៊ុកក្នុងស្រុកជាច្រើនផ្សេងទៀត។ ពួកគេទាំងអស់គ្នាបង្ហាញពីការគាំទ្រចំពោះការខិតខំប្រឹងប្រែងធ្វើការងារដើម្បីផ្គត់ផ្គង់គ្រួសាររបស់អ្នកបើកបរហ្គ្រេប។

ពាក់ព័ន្ធទៅនឹងវីដេអូ ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើននៅលើបណ្តាញសង្គមនេះផងដែរ លោក ទេព រិនដារ៉ូ បានថ្លែងថា៖ «ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំង និងសូមកោតសរសើរអំពីសាច់រឿងដែលព៌ណនាអំពីជីវិតពិតជាក់ស្តែងរបស់អ្នកបើកបរហ្រ្គេប ជាពិសេសគឺសូមកោតសរសើរដល់ការប្រឹងប្រែងធ្វើការងាររបស់ពួកគាត់ប្រកបទៅដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ដែលខ្ញុំនឹកស្មានមិនដល់ »។

វីដេអូនេះបានបង្ហាញពីជីវិតប្រចាំថ្ងៃរបស់អ្នកបើកបរម៉ូតូកង់បីហ្គ្រេបម្នាក់ ដែលធ្វើការតស៊ូដោះស្រាយស្ថានភាពជីវិតពិតផ្សេងៗដែលរាប់ចាប់ពីការបែកកង់របស់ម៉ូតូកង់បី ការជួសជុលកង់បី រហូតដល់ការងារជាច្រើនផ្សេងៗទៀត រួមទាំងការទទួលទានអាហារជាមួយគ្រួសារផងដែរ។

លោក ទេព រិនដារ៉ូ បានលើកឡើងថែមទៀតថា៖ «ខ្ញុំមានអារម្មណ៍រំភើបមែនទែនដែលមានឱកាសបានស្វែងយល់ពីជីវិតផ្ទាល់របស់អ្នកបើកបរហ្រ្គេបតាមរយៈការសម្តែងនៅក្នុងវីដេអូនេះ។ អ្វីដែលកាន់តែគួរឱ្យស្ងើចសរសើរគឺ ក្រុមហ៊ុនហ្រ្គេប បានយកចិត្តទុកដាក់ និងគាំទ្រការខិតខំប្រឹងប្រែងរបស់អ្នកបើកបរគ្រប់ៗរូបតាមរយៈការបង្កើតវេទិកាឌីជីថល ដ៏មានអត្ថប្រយោជន៍នេះឡើង»។

បន្ថែមពីនេះ អ្នកគាំទ្រម្នាក់របស់លោក ទេព រិនដារ៉ូ គឺលោក ពុធ ឌីម៉ង់ បានចែករំលែកវីដេអូជាមួយនឹងចំណងជើងថា «អាយដូល ទេព រិនដារ៉ូ រត់ហ្គ្រេប (Grab) ខ្ញុំរត់តាក់ស៊ីតាមជាយដែន។ ការងារណាក៏មានតម្លៃដែរឱ្យតែបានដោយសុច្ចរិតត្រឹមត្រូវ ជាពិសេស សេរីភាពនៃការងារ

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម