/63885561c1a4e_1669879080_medium.jpg)
- 2022-12-01 00:23:05
- ព័ត៌មាន
ខួបគម្រប់ ៩ឆ្នាំរបស់ខ្លួន ធនាគារ ហុង លីអុង កម្ពុជា ផ្ដល់ជូនអត្រាការប្រាក់ពិសេសសម្រាប់ការដាក់ប្រាក់សន្សំណា!
- 2022-12-01 00:23:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខួបគម្រប់ ៩ឆ្នាំរបស់ខ្លួន ធនាគារ ហុង លីអុង កម្ពុជា ផ្ដល់ជូនអត្រាការប្រាក់ពិសេសសម្រាប់ការដាក់ប្រាក់សន្សំណា!
ចន្លោះមិនឃើញ
ធនាគារ ហុង លីអុង ជាធនាគារដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ដែលមានប្រវត្តិ១១៧ឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុ ហើយធនាគារនេះបានឈានជើងចូលមកកាន់ទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ២០១៣។
ដើម្បីអបអរសាទរខួបគម្រប់ ៩ឆ្នាំ នៅក្នុងប្រទេសកម្ពុជា និងខួបគម្រប់ ១១៧ឆ្នាំ នៅក្នុងប្រទេសម៉ាឡេស៊ី ធនាគារ ហុង លីអុង នឹងធ្វើការផ្ដល់នូវអត្រាការប្រាក់ដ៏ពិសេសជូនដល់អតិថិជនសម្រាប់ការដាក់ប្រាក់សន្សំជាប្រាក់ដុល្លារអាមេរិកលើគណនីប្រាក់បញ្ញើមានកាលកំណត់ ក្នុងរយៈពេល ១២ខែ នឹងទទួលបានអត្រាការប្រាក់រហូតដល់ ៦.៥% ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈ៖ លេខទូរស័ព្ទ ០២៣ ៩៩៩ ៧១១ អ៊ីម៉ែល info@hlbkh.hongleong.com ទំព័រហ្វេសប៊ុក / Instagram @HLBCambodia ឫ គេហទំព័រ www.hlb.com.kh។
ធនាគារ ហុង លីអុង បានរីកចម្រើនក្លាយជាធនាគារដ៏រឹងមាំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុរឹងមាំដទៃទៀតនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងតំបន់ ជាមួយនឹងវត្តមាននៅក្នុងប្រទេស សិង្ហបុរី វៀតណាម ហុងកុង ចិន និងកម្ពុជា។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ធនាគារ ហុង លីអុង នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការរីកលូតលាស់ និងចូលរួមចំណែកដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួនប៉ុណ្ណោះទេ ព្រមទាំងមានការទទួលបាននូវបទពិសោធន៍ និងជំនាញពីទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីបន្ថែមគុណប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។
លើសពីនេះ ធនាគារ ហុង លីអុង មានមោទកភាពជាធនាគារសហគមន៍មួយដែលមានគុណតម្លៃស្នូលរបស់ខ្លួនគឺឈរជើងនៅទីនេះក្នុងរយៈពេលវែង។ ធនាគារ ហុង លីអុង មានតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ ដែលមិនត្រឹមតែអំណោយផលសម្រាប់អាជីវកម្មប៉ុណ្ណោះទេ តែក៏មានភាពអំណោយផល និងផ្ដល់ការគាំទ្រដល់សហគមន៍ដែលនៅជុំវិញយើង ជួយឱ្យសហគមន៍មានភាពរីកចម្រើនប្រកបដោយនិរន្តរភាព និងភាព រឹងមាំយូរអង្វែង។
នាយកគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារ ហុង លីអុង លោក Terrence Teoh បានមានប្រសាសន៍ថា៖ “ជូនចំពោះអតិថិជនជាទីគោរព យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន សម្រាប់ការជឿទុកចិត្តមកលើធនាគារយើងខ្ញុំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដែលធ្វើឱ្យយើងខ្ញុំក្លាយជាធនាគារពាណិជ្ជដ៏ឈានមុខមួយនៅ ក្នុងប្រទេសកម្ពុជា។ យើងខ្ញុំមានកិត្តិយសដែលទទួលបានការជឿទុកចិត្តពីអតិថិជន ហើយយើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងឲ្យអស់ពីកំលាំងកាយចិត្តដើម្បីបម្រើសេវាកម្មធនាគារជូនអតិថិជនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជូនចំពោះបុគ្គលិកធនាគារផ្ទាល់ សូមអរគុណចំពោះការផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការជាមួយអ្នកទាំងអស់គ្នាដែលមាន ទេពកោសល្យ និងតែងតែខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តលើការងារជារៀងរាល់ថ្ងៃ។ ការប្តេជ្ញាចិត្តរបស់អ្នកក្នុងការផ្ដល់សេវាកម្មយ៉ាងល្អជូនអតិថិជន និងផ្ដល់គុណតម្លៃដល់ធនាគារ គឺជាកត្តាសំខាន់ដែលធ្វើអោយធនាគារ ហុង លីអុង ក្នុងប្រទេសកម្ពុជាតែងតែទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់។
ជូនចំពោះដៃគូសហការជាទីគោរព ខ្ញុំជឿជាក់ថា នៅពេលដែលអតិថិជនរបស់យើងរីកចម្រើន ធនាគារក៏ដំណើរការប្រសើរឡើងដូចគ្នា។ យើងខ្ញុំមានមោទកភាពដែលបានក្លាយជាអ្នកចូលរួមចំណែកបង់ពន្ធច្រើនបំផុតមួយក្នុងចំណោមអ្នកជាប់ពន្ធនានាសម្រាប់ប្រទេសកម្ពុជា ហើយយើងអាចធ្វើទៅបានដោយសារតែការគាំទ្រ និងការជឿទុកចិត្តពីអតិថិជន សហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការិយាល័យឥណទានកម្ពុជា។ យើងខ្ញុំសន្យាថានឹងផ្ដល់ជូនសេវាកម្មធនាគារបន្តទៅមុខឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ”ធនាគារ ហុង លីអុង ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំ ដែលមានដើមកំណើតចំណាស់ជាងគេក្នុងប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ ១៩០៥៕