/638971114a857_1669951740_medium.jpg)
- 2022-12-01 20:42:14
- ព័ត៌មាន
ដំបូន្មាន! ព្រឹកឡើងត្រូវប្រឡងហើយ តើកិច្ចការចាំបាច់អ្វីខ្លះ គួរត្រូវធ្វើក្នុងយប់នេះ?
- 2022-12-01 20:42:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូន្មាន! ព្រឹកឡើងត្រូវប្រឡងហើយ តើកិច្ចការចាំបាច់អ្វីខ្លះ គួរត្រូវធ្វើក្នុងយប់នេះ?
ចន្លោះមិនឃើញ
បន្ទាប់ពីបានរៀនត្រៀមជាច្រើនខែ ឥឡូវនេះការប្រឡងផ្ដាច់ព្រ័ត្រសម្រាប់សិស្សថ្នាក់បាក់ឌុបនោះ ឥឡូវនេះ ការប្រឡងពិតប្រាកដក៏នឹងមកដល់។ ដូច្នេះតើពេលព្រឹកឡើងត្រូវប្រឡង យប់នេះគួរធ្វើអ្វី?
ក្នុងកាលៈទេសៈនេះ អ្នកខ្លះអាចសម្រាក តែអ្នកខ្លះទៀតអាចនៅរៀន ឬរំលឹកមេរៀនខ្លះបន្តទៀត ប្រយោជន៍ធ្វើឲ្យមានការចងចាំកាន់តែល្អ ធ្វើឲ្យអារម្មណ៍ដិតជាប់នឹងព្រឹត្តិការណ៍។ នេះមិនមែនជាកំហុសនោះទេ តែយ៉ាងណា តាមបទពិសោធន៍របស់សិស្សច្បង ប្អូនៗ មិនគួរចំណាយថាមពលបន្ថែមទៀតនោះទេ។
ក្នុងន័យនេះ ការត្រៀមខ្លួនសម្រាប់ការប្រឡង មិនគ្រាន់តែជាការមើលមេរៀន ធ្វើលំហាត់ដោយឥតឈប់សោះនោះទេ។ ប៉ុន្តែការដកឃ្លាដើម្បីរក្សា ឬប្រមូលថាមពលមកវិញ ក៏ដូចជារក្សាសុខភាពឲ្យល្អប្រសើរ ក៏ជារឿងចាំបាច់ និងគួរយកចិត្តទុកដាក់ដែរ ពិសេសនៅយប់មុនថ្ងៃប្រឡង១ថ្ងៃ។
ប្អូនប្រុស មិញ បញ្ញាវឌ្ឍន៍ អតីតសិស្សនិទ្ទេស A បានផ្ដល់ដំបូន្មានថា នៅមុនការប្រឡងមកដល់នៅពេលព្រឹក នៅយប់នេះ ប្អូនត្រូវសម្រាក និងព្យាយាមគេងឲ្យលក់ស្រួល ដើម្បីឲ្យចិត្តស្ងប់ ដែលជាវេលាប្រមូលថាមពលយ៉ាងល្អ។ ធ្វើបែបនេះ ធ្វើឲ្យសុខភាពមាំទាំ ស្មារតីល្អ ខួរក្បាលស្រឡះ អំណោយផលដល់ការប្រឡង។
ក្រៅពីនេះការហូបចុក ក៏ជារឿងសំខាន់ត្រូវគិតគូរដែរ។ អតីតសិស្សនិទ្ទេស A ដដែលបានក្រើនរំលឹកថា ត្រូវប្រយ័ត្នប្រយែងចំពោះអាហារ ប្រការនាំយើងមានបញ្ហាសុខភាព តែគួររើសអាហារដែលមានជីវជាតិ ប្រូតេអ៊ីន គ្រប់គ្រាន់ ដែលជំនួយឲ្យយើងមានកម្លាំងថាមពលពេញលេញនៅពេលប្រឡង។
ចំពោះអាហារនេះដដែល បញ្ញាវឌ្ឍន៍ បានសង្កត់ធ្ងន់ថា ការទទួលទានពេលព្រឹកមុនចូលប្រឡងក៏សំខាន់ដែរ ដោយត្រូវញុំាឲ្យរួចរាល់មុនពេលប្រឡង ចៀសវាងនាំឲ្យយើងឃ្លានពេលប្រឡង ធ្វើឲ្យពិបាកក្នុងការផ្ដោតអារម្មណ៍លើការប្រឡង។
ក្រៅពីការត្រៀមខាងលើ បេក្ខជនត្រូវប្រឡងបាក់ឌុប ក៏ម៉ត់ចត់លើសម្ភារៈមួយចំនួនដែរ។ កញ្ញា សេង សុភ័ក្ត្រវត្តី អតីតសិស្សនិទ្ទេស A បានក្រើនរំលឹកថា ដាច់ខាតកុំភ្លេចប័ណ្ណសម្គាល់ខ្លួន និងត្រូវត្រៀមសម្ភារៈមួយចំនួនទៀតដែលគេអនុញ្ញាតឲ្យយកចូលមណ្ឌលប្រឡង ដូចជា ប៊ិចខៀវ បន្ទាត់ រ៉ាព័កទ័រ ខ្មៅដៃ និងដែកឈាន។
“ជូនពរប្អូន ដែលត្រូវប្រឡងនៅថ្ងៃខាងមុខនេះ ឲ្យទទួលបានជោគជ័យ និងទទួលបាននិទ្ទេសដែលខ្លួនឯងចង់បាន!”។ មិញ បញ្ញាវឌ្ឍន៍៕