/638d59650d680_1670207820_medium.jpg)
- 2022-12-04 19:42:13
- ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ប្រសិនបើបែកវិញ្ញាសារណាមួយ គណៈមេប្រយោគនឹងមានទោស
- 2022-12-04 19:42:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ប្រសិនបើបែកវិញ្ញាសារណាមួយ គណៈមេប្រយោគនឹងមានទោស
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងឱកាសបើកវិញ្ញាសារប្រឡងបាក់ឌុបឆ្នាំ ២០២២ នាព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ប្រសិនបើមានការលេចធ្លាយវិញ្ញាសារណាមួយ គណៈមេប្រយោគដែលជាប់ទាក់ទងនឹងវិញ្ញាសារនោះ នឹងទទួលទោស។
នេះជាចំណុចមួយ នៅក្នុងផែនការកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជន ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងការផែនការកែទម្រង់អប់រំរបស់ក្រសួងអប់រំ ការបែកធ្លាយវិញ្ញាសារមុន ឬអំឡុងពេលប្រឡង គឺជាចំណុចអាទិភាពមួយ ដែលក្រសួងយកចិត្តទុកដាក់។ ដូច្នេះអ្វីដែលក្រសួងធ្វើ គឺការពារការលេចធ្លោយវិញ្ញាសារតាមគ្រប់រូបភាព។
នៅក្នុងនោះ អ្នកជាប់ពាក់ព័ន្ធនឹងការលេចធ្លាយនោះ នឹងទទួលទោស។ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា៖ "ប្រសិនបើមានការលេចធ្លាយនូវវិញ្ញាសារណាមួយ គឺគណៈមេប្រយោគ នឹងទទួលទោសដូចនឹងសិស្សដែរ…!”។
នៅក្នុងប្រព័ន្ធរៀបចំវិញ្ញាសារ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងបានរើសមន្ត្រីដែលមានការទទួលខុសត្រូវខ្ពស់ និងមានឯកទេសរៀងខ្លួន។ ឯកឧត្តម បន្តថា គណៈមេប្រយោគមួយ គឺនឹងត្រូវចាត់តាំងឲ្យរៀបចំវិញ្ញាសារដែលជាឯកទេសរបស់ខ្លួនប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យចូលរួមនៅក្នុងការរៀបចំវិញ្ញាសារខុសពីជំនាញរបស់ខ្លួនឡើយ។ ក្រៅពីនេះ ការរៀបចំទុកដាក់ វេចខ្ចប់ជាដើម សុទ្ធតែធ្វើឡើងដោយភាពម៉តចត់។
ដោយសារតែបែបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ១០ឆ្នាំកន្លងមកនេះ មិនមានករណីបែកធ្លាយវិញ្ញាសារមុន ឬអំឡុងពេលប្រឡងឡើយ៕