• 2022-12-04 20:20:48
  • ព័ត៌មាន

ព្រឹក​នេះ ក្រសួង​កឿន​រំលឺក​ម្ដង​ទៀត រឿង​យក​ទូរស័ព្ទ​ចូល​មណ្ឌល​ប្រឡង ប្រយ័ត្នស៊យធំ!

  • 2022-12-04 20:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​សិក្សា ២០២១-២០២២ បាន និង​កំពុង​ដំណើរ​ការ​ថ្ងៃ​ទី១ ខណៈ​ក្រសួង​នៅ​បន្ត​រឹតបណ្ដឹង​ច្បាប់​គ្រប់​គ្រង​សម័យ​ប្រឡង​កាន់​តែ​ម៉ត់ចត់ ដោយ​នៅ​ព្រឹក​នេះ ក្រសួង​បាន​ចេញ​ការ​ក្រើន​រំលឹក​ថ្មី​ទៀត ជុំវិញ​ការ​លួច​យក​ទូរស័ព្ធ និង​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ទៀត​ចូល​ក្នុង​មណ្ឌល​ប្រឡង។

សម័យប្រឡងបាក់ឌុប ២០២២

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។

នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ វិញ្ញាសាទី១នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ គឺមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម