
- 2022-12-11 20:40:00
- ព័ត៌មាន
ដំណឹងល្អ! វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ផ្តល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រ ១០០០កន្លែង
- 2022-12-11 20:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ផ្តល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រ ១០០០កន្លែង
ចន្លោះមិនឃើញ
ពិតជាដំណឹងល្អខ្លាំងណាស់ សម្រាប់ប្អូនៗដែលទើបប្រឡងបញ្ចប់បាក់ឌុប ក្នុងឆ្នាំសិក្សា២០២២នេះ ដោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិត អាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សម្រាប់ឆ្នាំសិក្សា ២០២១- ២០២២ ដូចខាងក្រោម ៖
សូមជូនដំណឹងដល់បេក្ខជន ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់ ជ្រាបថ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ផ្តល់អាហារូបករណ៍ចំនួន ១០០០ កន្លែង។ សម្រាប់បេក្ខជនប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ។
បេក្ខជនប្រឡងជាប់ឆ្នាំសិក្សា២០២០-២០២១ ទទួលអាហារូបរកណ៍ ៥០% ។
បេក្ខជនប្រឡងជាប់ឆ្នាំសិក្សា២០២១-២០២២ ទទួលអាហារូបរកណ៍ ១០០%។
ការទទួលពាក្យ និងដាក់ពាក្យ គឺចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង ៣០ នាទី ៕