/PR-2/639859ad40ee4_1670928780_medium.jpg)
- 2022-12-12 01:07:05
- ព័ត៌មាន
ចាំតែហ៊ោទៅ! Budweiser នឹងរៀបព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់វគ្គផ្ដាច់ព្រ័ត្រ FIFA នៅស្តាតអូឡាំពិក
- 2022-12-12 01:07:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំតែហ៊ោទៅ! Budweiser នឹងរៀបព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់វគ្គផ្ដាច់ព្រ័ត្រ FIFA នៅស្តាតអូឡាំពិក
ចន្លោះមិនឃើញ
ដើម្បីបង្កភាពរីករាយដល់យុវជនកម្ពុជា និងដើម្បីអបអរការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2022 នៅចុងសប្ដាហ៍នេះ ស្រាបៀ Budweiser ម៉ាកស្រាបៀដ៏ល្បីរបស់ពិភពលោក និងជាដៃគូសហការគាំទ្រកីឡាបាល់ទាត់ FIFA World Cup មកអស់រយៈពេល 36 ឆ្នាំកន្លងមកហើយនោះ នឹងរៀបចំការផ្សាយបន្តផ្ទាល់ការប្រកួតផ្ដាច់ព្រ័ត្រនៅចុងសប្ដាហ៍នេះ។
ព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យដែលមានការគាំទ្រពីច្រើនប្រទេសក្នុងសកលលោក FIFA World Cup។ ងាកមក Budweiser វិញ ក៏បានសហការជាមួយកីឡាករបាល់ទាត់ល្បីៗ និងមានសកម្មភាពជាច្រើនក្នុងវិស័យបាល់ទាត់នេះគឺកីឡាករ Messi ពីក្រុមជម្រើសជាតិអាហ្សង់ទីន Neymar ពីក្រុមជម្រើសជាតិប្រេស៊ីល និង Sterlingពីក្រុមជម្រើសជាតិអង់គ្លេស។ ដោយឡែកក្រឡេកមកអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាវិញ ក៏មានសន្ទុះសាទរ ស្រលាញ់គាំទ្រទៅលើប្រទេសរៀងៗខ្លួន មិនចាញ់អ្នកគាំទ្រនៅតាមបណ្តាប្រទេសនានានោះដែរ។
ដូច្នេះហើយ ទើប Budweiser សម្រេចរៀបចំព្រឹត្តិការណ៍ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាពិភពលោកដែល ៤ឆ្នាំ ទើបមានម្ដងនេះ។ “យើងសង្កេតឃើញថាអ្នកគាំទ្រភាគច្រើនបានបបួលគ្នារកកន្លែងជួបជុំទស្សនានូវទស្សនីយភាពដ៏ពិសេសនេះនៅជាង 200 កន្លែងនៅក្នុងប្រទេសកម្ពុជាដែលក្រុមហ៊ុន Budweiser បានរៀបចំឡើងគឺការផ្ដល់ជូននូវបទពិសោធន៍ផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ FIFA World Cup (Watch Party) ពីប្រទេសកាតា នៅតាមបណ្តាហាងជាច្រើនដើម្បីរីករាយជាមួយការមើលការប្រកួតដ៏អស្ចារ្យ 4 ឆ្នាំម្តង និងវត្តមានកីឡាករដ៏ល្បីរបស់ពិភពលោកគឺ Messi និងកីឡាករល្បីៗច្រើនទៀត កំពុងប្រកួតយ៉ាងស្វិតស្វាញ នៅលើទីលានប្រកួតនាឯប្រទេសកាតា” នេះបើតាមសម្តីរបស់លោក Tomas Gimenez ដែលជា អគ្គនាយកគ្រប់គ្រងទូទៅ AB InBev ប្រចាំប្រទេសកម្ពុជា។
លោកក៏បានបន្តថា៖ មិនត្រឹមតែជាង 200 កន្លែងនេះទេ! សម្រាប់ Budweiser, King Of Beers ក៏បានរៀបចំកម្មវិធីផ្សេងៗទៀតជាច្រើនដែលទាក់ទងទៅនឹង FIFA World Cup 2022 នៅតាមបណ្តាផ្សារទំនើប និងកន្លែងមួយចំនួនទៀតដែលមានមនុស្សអ៊ូអរជាច្រើនទៀតផង។
ក្នុងឱកាសដ៏វិសេសវិសាលនេះលោក Tomas Gimenez បានផ្តល់កិត្តយសជាពិសេសក្នុងការផ្តល់កិច្ចសម្ភាសន៍ដល់ពួកយើង។ លោកបានមានប្រសាសន៍ថា “ជួសមុខឱ្យក្រុមហ៊ុន AB InBev ក៏ដូចជាស្រាបៀរ Budweiser, King Of Beers ខ្ញុំសូមយកឱកាសនេះ អរគុណទៅដល់ការគាំទ្ររបស់អតិថិជនកន្លងមក ហើយពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែល បានមានកិត្តយសក្លាយជាម្ចាស់ឧបត្ថម្ភផ្តាច់មុខក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នេះផងដែរ”។
កម្មវិធីទស្សនាការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ FIFA World Cup (Watch Party) ជាមួយនឹងស្រាបៀរ Budweiser នឹងប្រារព្ធឡើងនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃ១៧ និង១៨ ខែធ្នូ ចាប់ពីម៉ោង៣រសៀលតទៅ។
លោកអ្នកអាចចូលរួមទាំងអស់គ្នាដើម្បីទទួលយកបទពិសោធន៍ និងផ្ទាំងទស្សនីយភាពផ្សាយផ្ទាល់ដ៏អស្ចារ្យពីព្រឹត្តកាណ៍ FIFA World Cup 2022 Third Place Play-Off & Final Match រួមជាមួយការសម្ដែងដ៏ពិសេសពីសិល្បករ G-Devith, Tena, Van Chesda, OMG, Dj Mike, និង DJ Lyka ព្រមទាំងកម្មវិធី និងហ្គេមកម្សាន្តសប្បាយដើម្បីឈ្នះរង្វាន់ជាច្រើនពី Bidweiser, King Of Beers! ជាពិសេសលោកអ្នកអាចចុះឈ្មោះដើម្បីទទួលបានកាដូពិសេសពី Budweiser នៅទីតាំងផ្ទាល់ពេលមកដល់តាមតំណរនេះផងដែរ៖ https://beeskh.com/budweiser។
“Budweiser, King Of Beers” ជាស្រាបៀរដែលផលិតឡើងតាំងពីឆ្នាំ 1876 មកម៉្លេះ ជាមួយនឹងរសជាតិដ៏ពិសេស ក៏ដូចជាទទួលបានការគាំទ្រពីសកលលោកមកដល់បច្ចុប្បន្ន ហើយនឹងបន្តទៅអនាគតឱ្យនៅតែជាស្រាបៀរដែលល្អពិសេសផ្តាច់មុខគេ និងជាដែគូរព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យ ៤ ឆ្នាំម្តង FIFA World Cup ឱ្យកាន់តែរំភើបជាមួយនិង វត្តមានរបស់ក្រុមជម្រើសជាតិកំពូលៗមកពីច្រើនប្រទេសចូលរួមក្នុងការប្រកួតជាពិសេសគឺវត្តមានកីឡាករបាល់ទាត់ល្បីៗបំផុតរបស់ពិភពលោក។
ជាមួយនឹងទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនស្រាបៀរឈានមុខគេ ក្រុមហ៊ុន Budweiser បានសហការជាមួយក្រុមហ៊ុន TADA ដើម្បីជាមធ្យោបាយធ្វើដំណើរ និងកាត់បន្ថយការបើកបរ ក៏ដូចជាបញ្ជៀសការកកស្ទះនៅពេលចូលរួមកម្មវិធីទស្សនាការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ FIFA World Cup (Watch Party) ជាមួយនឹងស្រាបៀរ Budsweiser លោកអ្នកអាចប្រើប្រាស់ប្រម៉ូកូដ “Budweiser” ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ទាំងទៅទាំងមកសម្រាប់គោលដៅពហុកីឡដ្ឋានជាតិអូឡាំពិក (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍)៕