• 2022-12-12 02:00:00
  • ព័ត៌មាន

Le Royal ជាភោជនីយដ្ឋានសម្រាប់ម្ហូបខ្មែរដ៏អស្ចារ្យបើកឡើងវិញហើយនៅសណ្ឋាគារលំដាប់ផ្កាយ៥ Raffles

  • 2022-12-12 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន Le Royal ដែលជាកន្លែងទទួលទានអាហារឆ្ងាញ់ៗរបស់ខ្មែរនៅសណ្ឋាគារ Raffles ដែលមានអាយុកាល៩០ឆ្នាំមកហើយក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីមានការកែលម្អឡើងវិញ។ មុខម្ហូបថ្មីរបស់ភោជនីយដ្ឋាននៅតែបន្តយកចិត្តទុកដាក់ចំពោះមុខម្ហូបបែបរាជវាំងខ្មែរពិតប្រាកដ រួមជាមួយនឹងម្ហូបខ្មែរបែបទំនើប ដែលការផ្តល់ជូនថ្មីនឹងធ្វើបច្ចុប្បន្នភាពរៀងរាល់ខែ។ ភាពប្រណិតនិងទំនើបរបស់ភោជនីយដ្ឋាន Le Royal បានបង្ហាញអំពីស្នាដៃសិល្បៈដើមដ៏ស្រស់ស្អាត ។

សម្រាប់ការបើកដំណើរការឡើងវិញ នូវមុខម្ហូបខ្មែរដ៏ប្រណិតនិងទំនើប របស់ភោជនីយដ្ឋាន Le Royal រួមមានមុខម្ហូបដូចខាងក្រោម៖ : Nhoam Svay (ញាំស្វាយ), Phlea Trey Tonle (ភ្លាត្រីទន្លេ) , Kd’arm Trung Kroeung Stuffed Crab (ក្ដាមទ្រង់គ្រឿង), Takeo River Lobster Amok(អាម៉ុកបង្កងខេត្តតាកែវ), ហើយសម្រាប់បង្អែមមាន Chek Chhoeng Skar (ចេកឆឹង) និង Num Khmer Bai Mouk (នំខ្មែរ ៣មុខ) ។ មុខម្ហូបខ្មែរបែបទំនើបមាន Marinated Beef Carpaccio , Kandal Province Pumpkin Soup (ស៊ុបល្ពៅខេត្តកណ្ដាល), US Scallops, Amok Reduction , Seared Duck Breast, Flambeed Banana ។

លោក Martin Becquart នាយកប្រតិបត្តិផ្នែកចុងភៅ បាននិយាយថា « ភោជនីយដ្ឋាន Le Royal ផ្តល់ជូននូវបទពិសោធន៍ទទួលទានអាហារដ៏វិសេសវិសាលជាមួយនឹងរូបមន្តខ្មែរបុរាណ ដែលត្រូវបានរៀបចំនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ Raffles Hotel Le Royal ដោយព្រះរាជក្រឹត្យពីព្រះបរមរាជវាំង។ ពិតប្រាកដណាស់ វាជាកន្លែងដែលប្លែកនិងមិនអាចបំភ្លេចបាន ដោយចាត់ទុកថាជាភោជនីយដ្ឋានដ៏ល្អបំផុតមួយរបស់ប្រទេសកម្ពុជា ។ ភោជនីយដ្ឋាន Le Royal ដំណើរការពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ សម្រាប់អាហារពេលល្ងាចចាប់ផ្ដើមបើកដំណើរការពីម៉ោង ៦ល្ងាចតទៅ »

សណ្ឋាគារ Raffles Hotel Le Royal បានចាប់ផ្តើមបើកដំណើរការដំបូងក្នុងឆ្នាំ ១៩២៩ ដោយអ្នកអានទស្សនាវដ្ដីទេសចរណ៍ Condé Nast Traveler ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងកម្មវិធីពានរង្វាន់ Readers' Choice Awards ប្រចាំឆ្នាំរបស់ខ្លួនក្នុងខែតុលា ។ សណ្ឋាគារ Raffles Hotel Le Royal បានបើកដំណើរការដំបូងក្នុងឆ្នាំ ១៩២៩ ។

សម្រាប់ការកក់ទុកឬការសាកសួរអំពីការទទួលទានអាហារនៅសណ្ឋាគារ Raffles Hotel Le Royal សូមទាក់ទងមកលេខ ០២៣ ៩៨១ ៨៨៨ ឬអ៊ីមែល dining.leroyal@raffles.com

មតិយោបល់
អត្ថបទពេញនិយម