/PR-1/6399d4595d83a_1671025740_medium.jpg)
- 2022-12-14 07:05:56
- ព័ត៌មាន
តោះ ទៅលេងទាំងអស់គ្នា “ផ្សារទំនើប អីុអន ម៉ល មានជ័យ” បើកដំណើរការសាកល្បង ចាប់ពីព្រឹកថ្ងៃ ១៥ ធ្នូនេះហើយ
- 2022-12-14 07:05:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ ទៅលេងទាំងអស់គ្នា “ផ្សារទំនើប អីុអន ម៉ល មានជ័យ” បើកដំណើរការសាកល្បង ចាប់ពីព្រឹកថ្ងៃ ១៥ ធ្នូនេះហើយ
ចន្លោះមិនឃើញ
នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនអីុអន ម៉ល ខេមបូឌា ខូ អិលធីឌី និង ក្រុមហ៊ុន អីុអន (ខេមបូឌា) ខូ អិលធីឌី បើកដំណើរការសាកល្បង ផ្សារទំនើប អីុអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។
ផ្សារទំនើបនេះនឹងផ្ដល់ជូននូវការកម្សាន្ត និងការអប់រំដល់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិត “Edutainment Mall” នៅចំកណ្តាលនៃទីក្រុងកំពុងអភិវឌ្ឍថ្មីនេះ ។ ផ្សារទំនើបនេះនឹងផ្តល់ការកម្សាន្ត និងការអប់រំសម្រាប់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិតនៃ <ការកម្សាន្ត ជាមួយនឹងការអប់រំ> ដែលស្ថិតនៅចំកណ្តាលនៃការអភិវឌ្ឍទីក្រុងថ្មីនេះ។ ជាពិសេស ផ្សារទំនើបអុីអន ម៉ល មានជ័យ និងនាំមកនូវភាពប្លែកលើសពីការរំពឹងទុកដូចជា៖
Icon Plaza: គឺជាកន្លែងពិសេសជាងគេ ដែលស្ថិតនៅចំភាគកណ្ដាលនៃផ្សារទំនើប ដែលមាន ជណ្ដើរប្រអប់ផ្ទាំងឌីជីថល មានកម្ពស់៣៥ម៉ែត្រ និងមុខកាត់បីជ្រុងនៅក្នុងផ្សារទំនើប និង ផ្ទាំង Pila បែបឌីជីថលចំនួន៩ ដែលបង្ហាញពីវីឌីអូបែប 3D អំពីសត្វព្រៃ ជលវប្បដ្ឋាន (Aquarium) និងធម្មជាតិ។
Sky bridge: គឺជាស្ពានកញ្ចក់ដំបូងគេបំផុតនៅក្នុងផ្សារទំនើប អាចផ្ទុកមនុស្សបានចំនួន២០០នាក់ក្នុងពេលតែមួយ
KOMSAN Park: គឺជាសួនកម្សាន្តដ៏ប្លែកដំបូងគេ នៅក្នុងផ្សារទំនើបដែលបានផ្ដល់ជូនសកម្មភាព និងកន្លែងលេងសម្រាប់កុមារតូចៗ និងកន្លែងទាក់ទាញសម្រាប់មនុស្សពេញវ័យដែលផ្តល់ការកម្សាន្ត និងការអប់រំ ដូចជា Glamping Zone World Climbing និង កន្លែងពិសេសៗដទៃទៀតជាច្រើន។
លើសពីនេះទៅទៀត ផ្សារទំនើប អុីអន ម៉ល មានជ័យ មានហាងទំនិញអុីអន (AEON Store) សាខាមានជ័យដំបូងបង្អស់ ដែលបានផ្តល់នូវបទពិសោធទិញទំនិញថ្មីសម្រាប់អតិថិជនជាមួយផលិតផលជាច្រើនប្រភេទ រួមទាំងអាហារស្រស់ៗ ទំនិញគ្រប់ប្រភេទ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈការិយាល័យ សំលៀកបំពាក់កីឡា សម្ភារៈក្មេង ផលិតផលសុខភាព និងទំនិញជាច្រើនទៀតដែលផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់។ ជាពិសេស ហាងទំនិញអុីអន (AEON Store) សាខាមានជ័យ ផ្តោតលើគ្រួសារ គ្រប់វ័យ និងយុវជនជំនាន់ក្រោយអាចស្វែងរកអ្វីដែលថ្មីនៅក្នុងរបៀបរស់នៅ ទោះបីជាពួកគេមានភាពមមាញឹកក៏ដោយ ។