• 2022-12-15 21:01:37
  • ព័ត៌មាន

តិចនិកល្អសម្រាប់កសិករ នេះគឺវិធីសាស្រ្តការពារជំងឺប៉េសជ្រូកអាហ្វ្រិកសម្រាប់ កសិដ្ឋានចិញ្ចឹមជ្រូក

  • 2022-12-15 21:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន កសិករ និងសមាគមចិញ្ចឹមសត្វ កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬហៅថា African Swine Fever (AFS) នៅក្នុងប្រទេសកម្ពុជា ដោយសារតែជំងឺបេស្តជ្រូកអាហ្រ្វិក (African Swine Fever) គឺជាជំងឺឆ្លងយ៉ាងសាហាវ ដែលបង្កដោយវីរុសលើសត្វជ្រូក បង្ករបញ្ហាយ៉ាងធ្ងន់ធ្ងរដល់សុខភាពសត្វ ដែលអត្រាងាប់អាចរហូតដល់ ១០០% ប៉ុន្តែមិនឆ្លងដល់មនុស្សទេ។ ជំងឺនេះមិនទាន់មានវ៉ាក់សាំងការពារ និងឱសថសម្រាប់ព្យាបាលនៅឡើយទេ។

លោក បសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន អ្នកបច្ចេកទេសផ្នែកសុខភាពសត្វជ្រូក របស់ ក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា

លោក បសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន អ្នកបច្ចេកទេសផ្នែកសុខភាពសត្វជ្រូក របស់ ក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា បានមានប្រសាសន៍ថា បើនិយាយដល់ការចិញ្ចឹមជ្រូក ប្រព័ន្ធជីវសុវត្ថិភាព (Biosecurity system) គឺជាកត្តាសំខាន់ដែលក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា ប្រកាន់ភ្ជាប់នៅគ្រប់បណ្តាកសិដ្ឋានចិញ្ចឹមសត្វរបស់ខ្លួនផ្ទាល់ និងកសិដ្ឋានចិញ្ចឹមសត្វសហការជាមួយដៃគូរ ដើម្បីធានាឲ្យបាននៅសុវត្ថិភាពរបស់សត្វ និងគុណភាពនៃផលិតផលដែលមានដើមកំណើតពីសាច់សត្វ។

លោក បសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន បានចែករំលែក ៣ ចំណុចសំខាន់ៗ អំពីជំងឺ ប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) ១.ការសិក្សាយល់ដឹងពីរោគសញ្ញានៃជំងឺ ប៉េសជ្រូកអាហ្វ្រិក ២.ការគ្រប់គ្រងពេលសង្ស័យមានការផ្ទុះជំងឺ ៣.ការអនុវត្តវិធានការណ៍ជីវសុវត្ថិភាព (Biosecurity Practices)

១.ជំងឺប៉េស្តជ្រូកអាហ្វ្រិក មានរោគសញ្ញាយ៉ាងដូចម្តេច?

បន្ទាប់ពីការឆ្លងជំងឺបាន ១សប្ដាហ៍ រោគសញ្ញាចាប់ផ្តើមកើតមានឡើងដូចជា

• គ្រុនក្តៅ

• មិនសូវស៊ីចំណី

• មានស្លាកស្នាមក្រហមលើសរីរាង្គដូចជាផ្នែកពោះ ចុងស្លឹកត្រចៀក កន្ទុយ

• សត្វពិបាកដកដង្ហើម ពេលខ្លះសត្វអាចរាកឬក្អួត

• សត្វផើមបណ្តាលអោយរលូតកូនជាដើម

• សត្វអាចងាប់បន្ទាប់ពីឆ្លងបាន ២-៣ សប្តាហ៍។

២.ក្នុងករណីមានការសង្ស័យមានជ្រូកឆ្លងជំងឺតើយើងត្រូវអនុវត្តវិធានការដូចម្តេច?

• ត្រូវធ្វើការផ្តល់ដំណឹងដល់ ពេទ្យសត្វ ភ្នាក់ងារសុខភាពសត្វ អ្នកគ្រប់គ្រងដែលពាក់ព័ន្ធ

• ធ្វើការបង្ខាំងសត្វឈឺដោយឡែក ដាក់ជ្រូកនាំចូលថ្មីនៅរោងបង្ខាំងយ៉ាងតិច ២១-៣០ ថ្ងៃ ដើម្បីតាមដានសុខភាព

• ត្រូវធ្វើការរឹតបន្តឹងវិធានការជីវសុវត្តិភាពដូចជាជាបញ្ឈប់ការធ្វើចរាចរសត្វរហូតមានការបញ្ជាក់ថាមានសុវត្ថិភាព

• បូមឈាម ឬវះកាត់យកកូនកណ្តុរបញ្ជូនទៅកាន់មន្ទីពិសោធន៍ ត្រូវប្រាកដថាការយកនិងដឹកជញ្ជូនសំណាកមានសុវត្ថិភាពជៀសវាងការសាយភាយជំងឺ

• នៅពេលមន្ទីពិសោធន៍បញ្ជាក់ថាលទ្ធផលវិជ្ជមានត្រូវសម្លាប់ជ្រូកចោលទាំងអស់ ហើយធ្វើការកប់ ឬដុត ព្រមទាំងបាញ់ថ្នាំ ឬបាចកំបោសរសម្លាប់មេរោគអោយបានត្រឹមត្រូវ។

៣.តើយើងមានវិធានការការពារដូចម្តេចខ្លះទើបជៀសផុតពីជំងឺនេះ?

ការការពារការសាយភាយជំងឺ ASF ត្រូវធ្វើការកាត់ផ្តាច់ផ្លូវចម្លងរបស់វីរុស ដោយអនុវត្តវិធានការជីវសុវត្ថិភាពអោយបានល្អដូចជា៖

• ការពារការចម្លងដោយប្រយោល

• ធ្វើការសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ (លាយតាមការណែនាំ និងរក្សាពេលវេលា អោយបានត្រឹមត្រូវ) លើយានជំនិះ សម្ភារៈប្រើប្រាស់ ស្បែកជើង សំលៀកបំពាក់ កម្មករត្រូវងូតទឹក សំអាតខ្លួន នឹងសក់ជាមួយសាប៊ូ ជៀសវាងការប្រើប្រាស់ទឹកមានប្រភពពីខាងក្រៅ នឹងត្រូវប្រើក្លរីនដើម្បីសម្លាប់មេរោគ។

• មិនត្រូវផ្តល់ចំណីដែលជាកាកសំណល់ផ្ទះបាយផលិតផលមានដើមកំណើតពីសាច់សត្វ អោយជ្រូកស៊ី (ត្រូវប្រើចំណីពីរោងចក្រផលិតចំណីសត្វដែលមានស្តង់ដា)។

• ជៀសវាងការទិញផលិតផលសាច់មិនត្រឹមត្រូវចូលក្នុងកសិដ្ឋាន។

• ធ្វើការគ្រប់គ្រងសត្វដូចជា រុយ មូស ឬ សត្វកកេរ ដែលជាភ្នាក់ងារចម្លងជំងឺ ដោយប្រើស្បៃមុង និងថ្នាំសម្លាប់រុយ សត្វកកេរ។

• ត្រូវហាមឃាត់ការប៉ះពាល់ជាមួយជ្រូក ៤៨ម៉ោង បន្ទាប់ពីត្រលប់ចូលក្នុងកសិដ្ឋាន។

• ធ្វើការអប់រំដល់ម្ចាស់កសិដ្ឋាន កម្មករ ពីវិធានការការពារជំងឺ។

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និង ការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និង បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ ។

បងស្រី តែ សៀមឡា ម្ចាស់ដេប៉ូចំណីសត្វនិងថ្នាំសត្វនៅ ខេត្តតាកែវ

ទោះបីជាជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) នេះនៅមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារនៅឡើយក៏ពិតមែន តែប្រជាកសិករនៅតែអាចចិញ្ចឹមជ្រូកបានជាធម្មតាដោយគ្រាន់តែអនុវត្តវិធានការណ៍ជីវសុវត្ថិភាពអោយបានល្អដើម្បីការពារប៉េសជ្រូកអាហ្វ្រិកក៏ដូចជាជំងឺឆ្លងផ្សេងៗទៀតមកក្នុងកសិដ្ឋា្ននរបស់បងប្អូនដូចជាការគ្រប់គ្រងចរាចរ សត្វមកថ្មី មនុស្ស យានជំនិះ សម្ភារៈប្រើប្រាស់ ម្ហូបអាហារ សត្វចង្រៃដូចជា រុយ សត្វកកេរ សត្វចិញ្ចឹមជាដើម។ ការជ្រើសរើសយកថ្នាំសម្លាប់មេរោគមកប្រើប្រាស់ក្នុងការអនុវត្តវិធានការណ៍ជីវសុវត្ថិភាពគឺជាចំនុចសំខាន់ ថ្នាំដែលមានប្រសិទ្ធិភាពក្នុងការកំចាត់ភ្នាក់ងារបង្កជំងឺដូចជាពពួកវីរុស បាក់តេរី ការលាយ ការបាញ់ ការផ្តល់ពេលវេលាក្នុងការសម្លាប់ភ្នាក់ងារបង្កជំងឺ (contact time)។

បងស្រី ស្រូយ ហ្កិចធៀង ម្ចាស់ដេប៉ូចំណីសត្វនិងថ្នាំសត្វនៅ ខេត្តកំពង់ស្ពឺ

កាលពីឆ្នាំមុនបើតាមរយះការចុះទៅ សំភាសន៍ អតិថិជនដែលជាដៃគូរសហការបើកដេប៉ូចំណីសត្វនិងថ្នាំសត្វនៅ ខេត្តតាកែវ បងស្រី តែ សៀមឡា និងបងស្រី ស្រូយ ហ្កិចធៀង ម្ចាស់ដេប៉ូចំណីសត្វនិងថ្នាំសត្វនៅ ខេត្តកំពង់ស្ពឺ បានបានមានប្រសាសន៍ថា ពួកគាត់មានទំនុកចិត្តលើ ក្រុមហ៊ុន ស៊ីភី ព្រោះក្រុមហ៊ុនមានឈ្មោះបោះសម្លេងនិងបទពិសោធន៏ខ្ពស់លើវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា ហើយគ្រប់ផលិតផលថ្នាំនិងចំណីរបស់ស៊ីភីមានគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងស្តង់ដារ”។ លើសពីនេះទៅទៀតនៅពេលដែលអតិថិជនជាវផលិតផលយកទៅប្រើប្រាស់ក្នុងកសិដ្ឋានគឺ ជួយការពាររោគ ASFបានល្អប្រសើរជាងមុន។

ដូចច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់ប្រឹក្សាពីសុខភាពសត្វនិងជាវផលិតផលថ្នាំក្រុមហ៊ុនស៊ី.ភីយកទៅប្រើប្រាស់និងលក់បន្ត អាចទំនាក់ទំនងមកកាន់លេខ០១២ ៣១៨ ០៤០ ឫ ឆាតមកកាន់ផេកហ្វេសបុកផ្ទាល់របស់ក្រុមហ៊ុនតាមរយះ QR Code ខាងក្រោម៖

CP Cambodia Facebook QR Code
CP Cambodia Youtube QR Code
CP Cambodia Website QR Code
មតិយោបល់
អត្ថបទពេញនិយម