• 2022-12-15 02:58:04
  • ព័ត៌មាន

ភ្ញាក់​ផ្អើល ទំព័រ​ហ្វេសប៊ុក ប្រធានាធិបតីបារាំង សរសេរអក្សរខ្មែរ អំពាវនាវឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

  • 2022-12-15 02:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាលើកទី១ហើយដែលប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង និងកម្ពុជា រួមគ្នាអំពាវនាវឲ្យរុស្សីបញ្ឈប់ជាបន្ទាន់នូវសង្គ្រាមវាយប្រហារទៅលើប្រជាជន និងហេដ្ឋារចនាសម្ព័នស៊ីវិល។ សេចក្ដីអំពាវនាវនេះ ធ្វើឡើងក្នុងពេលដែលសម្ដេច ហ៊ុន សែន កំពុងបំពេញការងារផ្លូវរដ្ឋនៅអ៊ឺរ៉ុប ហើយក៏មានជំនួជាមួយប្រធានាធិបតីបារាំងផងដែរ។

រឿងដែល​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ចាប់​អារម្មណ៍​នោះ គឺ​ថាសំណេរដ៏ខ្លីដើម្បីអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលបង្ហោះជាសាធារណៈលើគណនីហ្វេសប៊ុករបស់លោក អេម៉ាញូអែល ម៉ាក្រុង នោះ គឺ​សរសេរ​ជា​ភាសាខ្មែរ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល។ ការអំពាវនាវនេះ ខណៈសង្គ្រាមធ្វើឡើងដោយរុស្ស៊ីនៅអ៊ុយក្រែនបានបង្កឱ្យមានការឈឺចាប់យ៉ាងច្រើន។

ទន្ទឹមគ្នានេះលោកក៏បញ្ជាក់ថា ជាមួយប្រទេសកម្ពុជា យើងសូមអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារទៅលើប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ សូមដៃគូអន្តរជាតិចូលរួមជាមួយយើងខ្ញុំក្នុងការអំពាវនាវនេះ។

សូមរំលឹកថា សម្ដេច ហ៊ុន សែន បានចេញពីប្រទេសកម្ពុជាទៅទីក្រុងព្រុចហ្សែល ប្រទេសប៊ែលហ្សិក ក្នុងនាមជាប្រធានអាស៊ាន ប្រជុំជាមួយសហភាពអ៊ឺរ៉ុប។ ក្នុងឱកាសចេញទៅបំពេញការងារផ្លូវរដ្ឋនេះដែរ សម្ដេចក៏ជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងផងដែរ។ បន្ទាប់ពីមានជំនួបនេះគេក៏ឃើញសេចក្ដីអំពាវនាវនេះ ព្រមទាំងមានសារជាច្រើនទៀតទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែនដែលធ្វើឡើងដោយរុស្ស៊ី៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម