• 2022-12-15 03:01:36
  • ព័ត៌មាន

ក្រុមហ៊ុន Manulife នាំមកជូនផលិតផលធានារ៉ាប់រងឌីជីថលដំបូងគេ “Manulife សុខសប្បាយ” ដល់អតិថិជន ABA

  • 2022-12-15 03:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា មានសេចក្តីសោមនស្សសូមប្រកាសអំពីការដាក់ឲ្យដំណើរការ ផលិតផលធានារ៉ាប់រងអាយុជីវិតឌីជីថលដំបូងរបស់ខ្លួនឈ្មោះថា Manulife សុខសប្បាយ ជូនដល់អតិថិជនធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេ និងជាធនាគារឌីជីថលឈានមុខមួយនៅកម្ពុជា។

Manulife សុខសប្បាយ គឺជាគម្រោងធានារ៉ាប់រងដែលមានតម្លៃសមរម្យ ដែលអតិថិជន ABA អាចទិញពី Manulife បានយ៉ាងងាយស្រួល និងរហ័សត្រឹមតែ ១ នាទីប៉ុណ្ណោះ ពីផ្នែក “សេវាកម្ម” ក្នុងកម្មវិធីកម្មវិធី ABA Mobile។

ផលិតផលធានារ៉ាប់រងឌីជីថលថ្មីនេះ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការការពារក្នុងតម្លៃសមរម្យបំផុតចាប់ពី 16 ដុល្លារ ក្នុង 1ឆ្នាំ ដោយមិនតម្រូវឲ្យមានការពិនិត្យសុខភាពឡើយ។

Manulife សុខសប្បាយ ផ្តល់ការការពារក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ចៃដន្យនានាជាមួយសំណងរហូតដល់ 1 ម៉ឺនដុល្លារ។ ការទាមទារសំណង ក៏អាចធ្វើឡើងបានយ៉ាងងាយស្រួលដូចគ្នាតាមផ្លែតហ្វម មេនូឡាយហ្វ៍ ដែលមាននៅផ្នែក “សេវាកម្ម” ក្នុង ABA Mobile ។ សម្រាប់ព័ត៌មានលម្អិត និងអត្ថប្រយោជន៍ផ្សេងៗទៀតពីគម្រោងនេះ សូមចូលទៅកាន់ [https://bit.ly/3BgfIQd]។

លោក Justin Helferich នាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ Manulife Cambodia បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានបេសកកម្មដ៏ច្បាស់លាស់មួយក្នុងការជួយកសាងអនាគតឲ្យកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជា។ ការក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកឌីជីថលគឺជាយុទ្ធសាស្ត្រសំខាន់សម្រាប់យើងដើម្បីសម្រេចបាននូវបេសកកម្មនោះ ហើយការសម្ពោធគម្រោង “Manulife សុខសប្បាយ” នេះពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការសម្រេចឲ្យបាននូវបេសកកម្មមួយនេះ»។

លោកបានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយធនាគារ ABA ដែលជាដៃគូយុទ្ធសាស្ត្ររបស់យើង “Manulife សុខសប្បាយ” នឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនទៀតទទួលបាននូវការការពារហិរញ្ញវត្ថុដ៏ត្រឹមត្រូវមួយស្របតាមតម្រូវការរបស់គាត់»។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ «ធនាគារ ABA ពិតជាមានសេចក្ដីសោមនស្សក្នុងការគាំទ្រដៃគូយុទ្ធសាស្ដ្ររបស់ខ្លួន ដោយណែនាំអតិថិជន ABA ទៅកាន់ផ្លែតហ្វម Manulife ដើម្បីទទួលបានជម្រើសផលិតផលធានារ៉ាប់រងដែលមានតម្លៃសមរម្យ»។

លោកបានបន្ត​ទៀតថា៖ «ក្នុងនាមជាធនាគារឌីជីថលឈានមុខមួយនៅក្នុងកម្ពុជា យើងជឿជាក់ទៅលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុចាំបាច់នានា ដែលនឹងកាន់តែទូលំទូលាយជាងមុន។ ហេតុនេះហើយទើបយើងឃើញមានវត្តមានរបស់ Manulife សុខសប្បាយ នៅក្នុង ABA Mobile ដែលជាផលិតផលប្រកបដោយគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គម ដោយផ្ដល់ការការពារហិរញ្ញវត្ថុក្នុងករណីមានគ្រោះថ្នាក់ចៃដន្យនានា ជាមួយនឹងតម្លៃសមរម្យ និងមិនមានលក្ខខណ្ឌស្មុគស្មាញ ជូនដល់ប្រជាពលរដ្ឋកម្ពុជាយើងកាន់តែច្រើន។ ផលិតផល Manulife សុខសប្បាយ ក្លាយជាតម្រូវការចាំបាច់សម្រាប់អ្នកធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសអ្នកបើកបរម៉ូតូ ព្រោះថាវាផ្ដល់សុវត្ថិភាពផ្លូវចិត្តដល់ពួកគាត់ និងមនុស្សជាទីស្រលាញ់របស់ពួកគាត់ ក្នុងករណីគ្រោះថ្នាក់លើដងផ្លូវ»។

លោកបានបន្ថែមទៀតថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនរបស់យើង ឲ្យទទួលយកការផ្ដល់ជូនដ៏ល្អនេះ ដើម្បីទទួលបានការការពារជាមួយ Manulife សុខសប្បាយ ក្នុងកម្មវិធី ABA Mobile»។

គួរបញ្ជាក់ផងដែរថា កិច្ចសហការរវាងក្រុមហ៊ុន Manulife Cambodia និងធនាគារ ABA បានចាប់ផ្ដើមតាំងពីឆ្នាំ 2016។ ហើយក្នុងឆ្នាំ 2019 ស្ថាប័នទាំងពីរបានសហការគ្នា ផ្តល់សេវាបង់បុព្វលាភធានារ៉ាប់រងដល់អតិថិជនមេនូឡាយហ្វ៍តាម កម្មវិធី ABA Mobile។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh

អតិថិជនក្រៅពី ABA ដែលចាប់អារម្មណ៍លើគម្រោង Manulife សុខសប្បាយ អាចដោនឡូតកម្មវិធី ABA Mobile ទីនេះ ហើយបើក គណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ)។

ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន

កញ្ញា ជា វិជាន

ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង

ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី

+855-12 244-323

Vichean_chea@manulife.com

កញ្ញា ឃួន ពីនុជ្ជ

អ្នកគ្រប់គ្រងកិច្ចការសារព័ត៌មាន និងទំនួលខុសត្រូវសង្គម

ធនាគារ ABA

+855-98 630-281

khuon.pinoch@ababank.com

មតិយោបល់
អត្ថបទពេញនិយម