• 2022-12-18 21:21:17
  • ព័ត៌មាន

ជំនាញ ៦ ដែល​គ្រាន់​តែ​មើល មិន​ដឹង​ថា រៀន​​ចេះ​ហើយ​ត្រូវ​ធ្វើ​អី ឥឡូវ​មាន​ការ​ពន្យល់​ហើយ!

  • 2022-12-18 21:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ជាប់​បាក់​ឌុប​ហើយ ការ​ជ្រើសរើស​ជំនាញ​ដើម្បី​សិក្សា គឺ​ជា​រឿង​សំខាន់ ព្រោះ​វា​ជា​ផ្លូវ​កំណត់​ជោគវាសនា​ការងារ​នា​ពេល​អនាគត។ ក្នុង​ន័យ​នេះ នា​ពេល​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា សិស្ស និស្សិត​និយម​រើស​ជំនាញ​រៀន​ស្ទើរ​ដូច​ៗ​គ្នា មាន​ជា​អាទិ៍ គ្រប់គ្រង​ពាណិជ្ជកម្ម អាយធី ភាសា​អង់គ្លេស គណនេយ្យ ជាដើម។

តែ​ធាតុពិត គឺ​នៅ​មាន​ជំនាញ​ល្អ​ៗ​ច្រើន​ទៀត ប៉ុន្តែដោយ​សារ​ខ្វះ​ព័ត៌មាន ក៏ដូចជា ​ការ​ខ្វះ​ការ​ស៊ី​ជម្រៅ​លើ​មុខ​វិជ្ជា​នីមួយៗ មុខវិជ្ជា​ទាំង​នោះ​ត្រូវ​បាន​មើល​រំលង​ភាគច្រើន ដោយហេតុ​ថា ទី​១មិន​យល់​ពី​ជំនាញ​មួយ​ហើយ ទី​២ ពេល​ពេល​រៀន​ចប់​មិន​ដឹង​ថា​ធ្វើ​ការងារ​អ្វី។

ក្នុង​ន័យ​នេះ វិទ្យាស្ថាន​តេជោ សែន សាធារណការ និង​ដឹក​ជញ្ជូន បាន​លើក​ពី​មុខ​ជំនាញ​ថ្មី​ចំនួន ៦ មក​បង្ហាញ និង​ពន្យល់​ថា​តើ រៀន​ចប់​ជំនាញ​ទាំង​នោះ​អាច​ធ្វើ​ការ​ក្នុង​ផ្នែក​ណា​ខ្លះ ក្រោយ​ពេល​រៀន​ចប់? ជំនាញ​ទាំង​នោះ​រួម​មាន៖

១.សំណង់​ផ្លូវ​ថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​សំណង់​កំពង់ផែ៖ ក្រោយ​រៀន​ចប់ ជំនាញ​នេះ​អាច​ធ្វើ​ការ​មួយ​ចំនួន​រួម​មាន៖

• វិស្វករ​សំណង់ ផ្លូវ ថ្នល់ ផ្លូវ​ល្បឿនលឿន ស្ពាន ផ្លូវដែក និង​កំពង់ផែ
• បម្រើ​ការងារ​ក្នុង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ស្ថាប័នដែល​ពាក់ព័ន្ធ
• បម្រើ​ការងារ​តាម​ក្រុមហ៊ុន​ឯកជន​ទាក់ទង​នឹង​សំណង់​ស្ពាន ថ្នល់ និង​តាម​អង្គការ​ជាតិ និង​អន្តរជាតិ​១​ចំនួន។

២.ជំនាញ​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់៖ រៀន​ចប់​អាច​ធ្វើការ​ដូច​ជា៖

• វិស្វករ​ផ្នែក​ប្រព័ន្ធចម្រោះ​ទឹកកខ្បក់ អនាម័យ និង​បរិស្ថាន
• បម្រើ​ការ​នៅ​តាម​ស្ថាប័ន​រដ្ឋ ក៏​ដូច​ជាក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ
• បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​បច្ចេកទេស​ឯកជន ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ហេដ្ឋារចនា​សម្ព័ន្ធ ទី​ប្រជុំ​ជន។
• បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​សាងសង់ អង្គការ​ក្រៅ​រដ្ឋាភិបាល ស្ថាប័ន​ដៃគូ​អភិវឌ្ឍអន្តរជាតិ។

៣.ជំនាញ​សេដ្ឋកិច្ច និង​គ្រប់​គ្រង​ការ​ដឹកជញ្ជូន​ផ្លូវ​​គោក៖ រៀន​ចប់​អាច​ធ្វើការ

• អ្នក​ប្រឹក្សា​យោបល់​ផ្នែក​សេដ្ឋកិច្ច​ដឹកជញ្ជូន
• ប្រតិបត្តិករ​ជញ្ជូន
• អ្នកវិភាគ​ផ្នែក​ដឹកជញ្ជូន
• អ្នក​វិភាគ និង​​តាក់តែង​គោលនយោបាយ​សេដ្ឋកិច្ច ដឹកជញ្ជូន អ្នក​គ្រប់គ្រង​​ផែន​ការ​ដឹកជញ្ជូន
• បម្រើ​ការងារ​នៅ​តាម​បណ្ដា​ក្រសួង ស្ថាប័នជាតិ និង​អន្តរជាតិ

៤.ជំនាញ​គ្រប់​គ្រង​ភស្តុភារកម្ម និង​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់

• មន្ត្រី​ទទួល​បន្ទុក​ផ្នែក​លទ្ធកម្ម
• បុគ្គលិក​ផ្នែក​បញ្ជា​ទិញ និង​សន្និធិ
• អ្នក​គ្រប់​​គ្រង​ភស្តុភារ​កម្ម និង​អ្នក​វិភាគ​ភស្តុភារកម្ម
• អ្នក​គ្រប់គ្រង​ការដឹកជញ្ជូន​ទំនិញ និង​អ្នក​គ្រប់​គ្រង​ឃ្លាំង
• អ្នករៀប​ចំផែនការ​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់
• អ្នក​រៀប​ចំ​ផែន​ការ​ផលិតកម្ម
• អាច​ជា​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ

៥.ជំនាញ​បើក​បរនាវា៖ រៀន​ចប់​អាច​ធ្វើ​ការ

• បម្រើ​ការងារ​នៅ​កំពង់ផែ​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ
• បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវ​ទឹក​មួយ​ចំនួន
• បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ដឹកជញ្ជូនផ្លូវ​ទឹក​លំដាប់​អន្តរជាតិ(Shipping Line)

៦.ជំនាញ​ម៉ាស៊ីន​នាវា៖ ជំនាញ​នេះ​អាច​ធ្វើ​ការ​ផ្នែក

• អ្នក​ជំនាញ​ថែ​ទាំ​ម៉ាស៊ីន​នាវា
• អ្នក​ជំនាញ​ជួសជុល​ម៉ាស៊ីន​នាវា

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម