/63a2ea0db9b3a_1671621120_medium.jpg)
- 2022-12-21 04:19:51
- ព័ត៌មាន
Elon Musk នឹងចុះចេញពីតំណែងជា CEO ក្រុមហ៊ុន Twitter
- 2022-12-21 04:19:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Elon Musk នឹងចុះចេញពីតំណែងជា CEO ក្រុមហ៊ុន Twitter
ចន្លោះមិនឃើញ
មហាសេដ្ឋីអាមេរិកលោក Elon Musk នឹងចុះចេញពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដាញសង្គម Twitter។ នេះបើតាមការសរសេររបស់នៅលើ Twitter របស់លោកនៅក្នុងថ្ងៃពុធនេះ។
លោកបានលើកឡើងថា៖ «ខ្ញុំនឹងចុះចេញពីតំណែង CEO ដរាបណាខ្ញុំរកបានមនុស្សល្ងង់ម្នាក់មកកាន់ការងារនេះ។ ក្រោយមក ខ្ញុំនឹងធ្វើការគ្រប់គ្រងផ្នែក Software និងផ្នែក Server»។
លោក Musk បានទិញ Twitter កាលពីខែតុលាកន្លងទៅជាមួយនឹងតម្លៃ ៤៤ប៊ីលានដុល្លារ។ យ៉ាងណាមិញ ចាប់ពីការទិញនោះមក គេសង្កេតឃើញថាមានរឿងរកាំរកូសរហូតទាក់ទិននឹងការដឹកនាំក្រុមហ៊ុនរបស់លោក។
ជាមួយគ្នានេះដែរ ក្នុងការប្រជាមតិមួយរបស់ Twitter កាលពីថ្ងៃអាទិត្យ ប្រមាណ ៥៧,៥% នៃអ្នកបោះឆ្នោតសរុប ១៧,៥លាននាក់សម្ដែងការមិនពេញចិត្តនឹងការដឹកនាំក្រុមហ៊ុនរបស់លោក៕